ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបន្តពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក (ដ្រូន) លើជំពូកទី៥

នៅទីស្តីការក្រសួងមហាផ្ទៃ រសៀលថ្ងៃចន្ទទី១២ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) បន្តលើជំពូកទី៥ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋាន អគ្គនាយក ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

 
ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបន្តពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក (ដ្រូន) លើជំពូកទី៥
ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបន្តពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក (ដ្រូន) លើជំពូកទី៥
ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបន្តពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក (ដ្រូន) លើជំពូកទី៥
ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបន្តពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក (ដ្រូន) លើជំពូកទី៥

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប៊ុន ហុន បានឱ្យដឹងថា សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)នេះដែរ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ អង្គប្រជុំទាំងមូលបានពិភាក្សាជាបន្តបន្ទាប់ លើមាត្រា១៦, ១៧, ១៨, ១៩ ហើយនៅក្នុងអង្គប្រជុំបន្តចាប់ផ្តើមពិភាក្សាលើមាត្រាមួយចំនួនទៀតនៅ ជំពូកទី៥ នៃសេចក្តីព្រាងអនុក្រឹត្យនេះជាបន្តទៀត។

សូមបញ្ជាក់ថា កិច្ចប្រជុំសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)នេះ បានធ្វើឡើងពីរលើករួចមកហើយ ដោយសេចក្តីព្រាងអនុក្រឹត្យទាំងមូល មានបទប្បញ្ញត្តិទូទៅទាំងអស់៩ជំពូក និង៣៨មាត្រា។ ដោយអនុក្រឹត្យនេះ មានគោលបំណងគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទដើម្បីធានា សុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អនុក្រឹត្យនេះផងដែរ គឺមានគោលបំណងកំណត់អំពីការចុះបញ្ជីការ ការអនុញ្ញាតផលិត ការកែច្នៃ ការប្រើប្រាស់ និងការកំណត់តំបន់ហាមឃាត់ការប្រើប្រាស់សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក(ដ្រូន)។

ជាពិសេសអនុក្រឹត្យនេះមានវិសាលភាព អនុវត្តចំពោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) គ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែការផលិត ការកែច្នៃ និងការប្រើប្រាស់ដែលបម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាល៕

 

 

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា