មេដឹកនាំនិកាយកូរ៉េខាងត្បូងត្រូវបានចាប់ខ្លួនពីបទលាក់បាំងការផ្ទុះឡើងនៃវីរុសកូរ៉ូណា

សេអ៊ូល៖ អាជ្ងាធរកូរ៉េខាងត្បូងបានចាប់ខ្លួនមេដឹកនាំក្រុមសាសនាគ្រិស្ត ដែលជាព្រះវិហាដ៏ធំបំផុតនៅកណ្តាលទីក្រុងដែលមានផ្ទុះការរីករាលដាលនៃវីរុសកូរ៉ូណា កាលពីថ្ងៃសៅរិ៍នេះពីបទលាក់បាំងព័ត៌មានសំខាន់នៃការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ និងបទឧក្រិដ្ឋផ្សេងៗទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

 
មេដឹកនាំនិកាយកូរ៉េខាងត្បូងត្រូវបានចាប់ខ្លួនពីបទលាក់បាំងការផ្ទុះឡើងនៃវីរុសកូរ៉ូណា
មេដឹកនាំនិកាយកូរ៉េខាងត្បូងត្រូវបានចាប់ខ្លួនពីបទលាក់បាំងការផ្ទុះឡើងនៃវីរុសកូរ៉ូណា

សូមជម្រាបថា លោក Lee man-hee គឺជាមេដឹកនាំសាសនាគ្រឹះដ៏មានឥទ្ធិពលម្នាក់នៃព្រះវិហារស៊ីនឈីនជី (Shincheonji) ដែលមានទំនាក់ទំនងជាមួយអ្នកឆ្លងវីរុសកូវីដ-១៩ ប្រមាណ ៥២០០ករណីស្មើនឹង៣៦% នៃចំនួនករណីអ្នកឆ្លងសរុបរបស់កូរ៉េខាងត្បូង។

 

សូមរម្លឹកថា ព្រះរាជអាជ្ងា បានចោទប្រកាន់បុរសវ័យ ៨៦ឆ្នាំរូបនេះពីបទឃុបឃិតជាមួយនិកាយដ៏ទៃទៀតលាក់បាំងព័ត៌មានលំអិតពីសមាជិក និងទីកន្លែងប្រជុំរបស់ពួកគេខណ:ដែលអាជ្ងាធរព្យាយាមតាមដានការឆ្លងវីរុសកូរីដ-១៩កាលពីខែកុម្ភះកន្លងទៅ។ លោកយ៉ុនហាបបានបន្តទៀតថា លោកលីក៏ត្រូវបានសង្ស័យថាបានកិបកេងថវិកាចំនួន ៤,៧ លានដុល្លារក្នុងមូលនិធិព្រះវិហាររួមទាំងប្រាក់ចំនួន ៥ ពាន់លានវ៉ុនដែលលោកបានប្រើប្រាស់ដើម្បីធ្វើការសាងសង់កន្លែងសម្រាកផងដែរ។

គួរបញ្ជាក់ផងដែរថា៖ លោកលីត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីតុលាការនៅតំបន់ស៊ូវ៉ុនភាគខាងត្បូងទីក្រុងសេអ៊ូលបានយល់ព្រមលើដីកាចាប់ខ្លួនគាត់៕

ប្រភព៖ Reuters ប្រែសម្រួលដោយ៖ កង ស្រីលីន