Covid-19 អាចនឹងប៉ះពាល់ល្បឿនអ៊ីនធឺណិតមកពីមូលហេតុអ្វីខ្លះ?
ដោយសារតែរផ្ទុះនូវវីរុស COVID-19 ដែលកំពុងរាតត្បាតកាន់តែខ្លាំងឡើងនៅបណ្ដាប្រទេសជាច្រើនក្នុងសកលលោក។ជាហេតុធ្វើឲ្យល្បឿនអ៊ីនធឺណិតមានភាពរអាក់រអួល ឬ យឺតជាងធម្មតាបន្តិចដោយផ្អែកទៅតាមទីតាំងនីមួយៗ។
គ្មានហេតុផលអ្វីគួរឲ្យឆ្ងល់ទេ គឺដោយសារតែតម្រូវការប្រើប្រាស់ក្នុងគេហដ្ឋានរបស់មនុស្សម្នាក់ៗសម្រុកប្រើប្រាស់ខ្លាំងជាងមុននិងប្រើក្នុងពេលតែមួយ។ជាការឆ្លើយតបទៅនឹងតម្រូវការបុគ្គលិកមួយផ្នែកធំ ដើម្បីបំពេញការងារនៅឯផ្ទះ ដោយមិនចាំបាច់មកការិយាល័យ និង តម្រូវការរបស់និស្សិតសិក្សាតាមប្រព័ន្ធ Online ។ ម៉្យាងវិញទៀតបន្ទាប់ពីមានការបិទសាលា បែបនេះក៍ធ្វើអោយទំហំប្រើប្រាស់នៅគេហដ្ឋាននីមួយៗសុទ្ធសឹងត្រូវការប្រព័ន្ធអ៊ីនធឺណិតជាចាំបាច់។
អ្នកជំនាញផ្នែកបណ្តាញ Network អ្នកស្រី Lisa Pierce បាននិយាយថា៖ "វាចាប់ផ្តើមចុះខ្សោយ មិនខុសពីការធ្វើដំណើរលើផ្លូវ Highway ដែលធ្លាប់តែបើកល្បឿន ៦០ ម៉ាយ/ម៉ោង ចុះមកត្រឹម ២០ ម៉ាយ/ម៉ោងវិញ"។
ស្រដៀងនឹងការពន្យល់ពីលោក Roger Entner អ្នកវិភាគនៅក្រុមហ៊ុន Recon Analytics ប្រាប់ថា៖ "គ្រាន់តែការមើលវីដេអូវាទាញ Traffic ប្រមាណ ៧០ ភាគរយទៅហើយ បែបនេះនៅពេលកូនៗរបស់អ្នករៀនតាម Online នៅពេលសាលាបិទទ្វារ ឬសមាជិកឯទៀតសម្រុកប្រើក្នុងពេលតែមួយនោះវានឹងបង្កើតជាបញ្ហាលើល្បឿនអ៊ីនធឺណិត "៕