សូមប្រយ័ត្នផង! រវល់តាមដានវីរុសកូរ៉ូណា ហេកឃ័រអាចឆ្លៀតឱកាសចម្លងមេរោគចូលកុំព្យូទ័ររបស់អ្នក
វីរុសកូរ៉ូណាត្រូវបានពិភពលោកចាត់ទុកថាជាមេរោគរាតត្បាតយ៉ាងឆាប់រហ័ស ហើយក៍គ្រោះថ្នាក់ខ្លាំងណាស់នាពេលបច្ចុប្បន្ននេះ។ ខណៈពេលមានការភ័យខ្លាចកាន់តែខ្លាំង គ្រប់គ្នាសុទ្ធតែតាមដានព័ត៌មាន ជាពិសេសទិន្នន័យអ្នកឆ្លងជម្ងឺ និងអ្នកស្លាប់ប៉ុន្មាននាក់ជារៀងរាល់ថ្ងៃ។
ប៉ុន្តែនៅពេលថ្មីៗនេះអ្នកស្រាវជ្រាវខាងផ្នែកសុវត្ថិភាពអិុនធឺណេតគឺលោក Shai Alfasi បានលើកឡើងថា អ្នកប្រើប្រាស់កុំព្យូទ័រអាចប្រឈមនឹងការហេកចូលលួចយកទិន្នន័យពីសំណាក់ជនខិលខូចមួយចំនួន ដោយសារតែការតាមដានវេបសាយដែលគ្មានប្រភពច្បាស់លាស់។
លោកក៍បានសង្កត់ធ្ងន់ទៅលើប្រភេទវេបសាយដែលបង្ហាញផែនទីនៃអ្នកឆ្លងជម្ងឺ ខណៈពេលដែលមានការផ្ទុស COVID-19 ច្រើន ជាហេតុធ្វើអោយវេបសាយប្រភេទនេាះសម្បូរអ្នកចូលមើល និងចង់ដឹងច្រើន។ ប្រភេទវេបសាយទាំងនោះមើលទៅហាក់ដូចជាពិតៗខុសតែ Link តែប៉ុណ្ណោះ។
ជាងនេះទៅទៀតមានវេបសាយខ្លះ តម្រូវឱ្យអ្នកទាញយកកម្មវិធីផ្សេងៗដើម្បីបានមើលផែនទី ឬទិន្នន័យទាក់ទង នឹង Covid-19 កាលណាអ្នកប្រើប្រាស់ចុចទាញយកទៅ នោះនឹងបើកផ្លូវឱ្យគេប្រមូលទិន្នន័យបានមានដូចជា ឈ្មោះ អុីម៉ែល លេខសម្ងាត់ ឬ កាតឥណទាន បន្ថែមពីនេះពួកគេក៍អាចបញ្ចូលមេរោគចូលទៅក្នុងកុំព្យូទ័ររបស់អ្នកជាដើម។
បើតាមការអះអាងពីលោក Alfasi លើកឡើងថា មេរោគកុំព្យូទ័រប្រភេទនេះប៉ះពាល់តែកុំព្យូទ័រដើរដោយប្រព័ន្ធប្រតិបត្តិការ Window តែប៉ុណ្ណោះ។
ហេតុនេះហើយ ដើម្បីការពារខ្លួន មុននឹងធ្វើការចុចទៅលើ Link ណាមួយសូមពិនិត្យមើលឱ្យច្បាស់ថាតើវេបសាយទាំងនោះមានប្រភពមកពីណា ហើយអាចទុកចិត្តបានឬអត់៕