មិនគួរអោយជឿសោះថាតម្រូវការ iPad នៅចិនកើនឡើងខ្ពស់រហូតដល់ខ្វះស្តុក
iPad នៅក្នុងស្តុករបស់ក្រុមហ៊ុន Apple នៅប្រទេសចិនមានកាន់តែតិចទៅៗ ខណៈដែលគ្រួសារជាច្រើននាំគ្នាទិញ Tablet ដើម្បីជួយដល់ការរៀនតាមអនឡាញនៅឯផ្ទះ ដោយសារតែវីរុសកូរ៉ូណាទើបបង្ខំឲ្យសាលារៀនជាច្រើនត្រូវបានបិទទ្វារ។
តម្រូវការនេះមានការកើនឡើងខ្ពស់ ខណៈដែលដៃគូផ្គត់ផ្គង់របស់ Apple ជួបបញ្ហាក្នុងការផលិតឲ្យបានគ្រប់តាមតម្រូវការ ព្រោះកង្វះខាតកម្លាំងពលកម្មដែលកើតមានដោយសារវីរុសដូចគ្នានេះដែរ។
តម្រូវការ iPad បានកើនឡើងខ្លាំងចាប់តាំងពីខែមករា នៅពេលទីក្រុងប៉េកាំងចាប់ផ្ដើមទទូចឲ្យមានការនៅដាច់ដោយឡែកពីគ្នា។ ប្រភពមួយដែលដឹងច្បាស់អំពីរឿងនេះបាននិយាយថា កាលពីថ្មីៗនេះ Apple បានកុម្ម៉ង់ឲ្យដៃគូរបស់ខ្លួនបង្កើតការផលិត iPad ជំនាន់ថ្មី ២០% សម្រាប់ត្រីមាសដំបូងឆ្នាំនេះ។
ចំពោះតម្រូវការ iPad ដែលមិនបានរំពឹងទុកជាមុននេះ គឺជាដំណឹងវិជ្ជមានសម្រាប់ Apple ដែលខ្លួនអាចរកចំណូលបានច្រើនសម្រាប់ត្រីមាសដំបូងនាឆ្នាំ ២០២០ នេះ៕