អង់គ្លេសនិយាយថា ចិន និងរុស្ស៉ីព្យាយាមកេងប្រវ័ញ្ជលើវិបត្តិកូវីដ១៩

ទីក្រុងឡុងដ៏៖ ចក្រភពអង់គ្លេសបានលើកឡើងនៅថ្ងៃព្រហស្បត៏នេះថា ចិន រុស្ស៉ី និងអ៊ីរ៉ង់ ព្យាយាម សម្លឹងរកផលប្រយោជន៏ពីការរាលដាលនៃវីរុសកូវីដ១៩ ចំពេលដែលទីក្រុងប៉េកាំងបានឈ្លាតឱកាសក្នុងវិបត្តិនេះដើម្បីបង្កើតច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។

 
អង់គ្លេសនិយាយថា ចិន និងរុស្ស៉ីព្យាយាមកេងប្រវ័ញ្ជលើវិបត្តិកូវីដ១៩

រដ្ឋលេខាធិការក្រសួងការបរទេសរបស់អង់គ្លេសគិតថា រឿងនេះមានទំនាក់ទំនងទៅនឹងទីក្រុងហុងកុង ហើយលោកពិបាកក្នុងការសម្រេចចិត្តណាស់ថា វាពិតជាការកេងចំណេញមែន ឬមិនមែន ម្យ៉ាងវិញទៀតច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុងក៏ត្រូវបានបង្កើតឡើងក្នុងអំឡុងពេលពិភពលោកកំពុងតែចាប់អារម្មណ៏នឹងវីរុសកូវីដ១៩ផងដែរ។

គួរបញ្ជាក់ផងដែរថា ចិន និងរុស្ស៊ីបានបដិសេធម្តងហើយម្តងទៀត ថាពួកគេមិនបានព្យាយាមកេងប្រវ័ញ្ជពីវិបត្តិកូវីដ១៩ទេ ហើយបាននិយាយថា ការចោទប្រកាន់ទាំងនេះជាការទម្លាក់កំហុសទៅលើចិន និងរុស្ស៉ី៕

ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ