ឆ្លងច្រើនទៀតហើយ! ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងថ្មីកូវីដ១៩ចំនួន ៩៦៦ករណី ខណ:ករណីស្លាប់មានចំនួនកើន ៣២នាក់ទៀតហើយ
បើយោងតាមការសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាលសូមជម្រាបថាមានករណីឆ្លងកូវីដ១៩ ថ្មីចំនួន ៩៦៦ករណី ខណ:មានករណីជាសះស្បើយចំនួន ៦៥០ករណី និងករណីស្លាប់ចំនួន ៣២នាក់ នៅក្នុងនោះករណីឆ្លងជាអ្នកដំណើរមកពីបរទេសចំនួន ១៩២នាក់។

គិតត្រឹមព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ
-ករណីអ្នកឆ្លងសរុប= ៥២,៣៥០នាក់
-ករណីអ្នកជាសះស្បើយសរុប= ៤៥,៥០៨នាក់
- ករណីអ្នកស្លាប់សរុប= ៦៦០នាក់
សូមចុច join Telegram https://t.me/cngtvcambodia