សន្និសីទស្ដីពីការពង្រឹងគុណភាពអប់រំ និងសុខុមាលភាពកុមារតូចក្នុងបរិបទនៃជំងឺកូវីដ-១៩
ភ្នំពេញ: កាលពីម្សិលមិញ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមធ្វើជាវាគ្មិនក្នុងកម្មវិធីសន្និសីទតាមអនឡាញ ដែលរៀបចំឡើងដោយ ARNEC ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ជាមួយបណ្ដាប្រទេសជាច្រើនជុំវិញសកលលោក ស្ដីពីការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ពិសេសការពង្រឹងគុណភាពអប់រំ និងសុខុមាលភាពកុមារតូច។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់កិត្តិយសធ្វើជាវាគ្មិនក្នុងកម្មវិធីនេះ។ ក្នុងឱកាសនោះឯកឧត្ដមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា វិធានការណ៍៣សម្រាប់វិស័យអប់រំ ក្នុងបរិបទនៃវិបត្តិនេះគឺ បង្ការ បន្តការអប់រំ និងបើកសាលារៀនឡើងវិញ (បីដំណាក់កាល)។
សូមជម្រាបថា បើទោះបីជាប្រទេស និងពិភពលោកទាំងមូលកំពុងមានវិបត្តិ ក្រសួងអប់រំមិនបណ្ដោយឱ្យសិស្សានុសិស្ស ពិសេសកុមារតូចៗ មិនបានផ្អាកការសិក្សាឡើយ ដោយប្រែក្លាយបញ្ហានេះទៅឱកាសក្នុងការជំរុញកម្មវិធីសិក្សាតាមបែបឌីជីថល ដែលជាចក្ខុវិស័យរបស់ក្រសួងអប់រំ ឆ្លើយតបចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រែក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថល៕
::គេហទំព័រ៖ www.moeys.gov.kh
::បណ្ដាញសង្គម៖ www.facebook.com/moeys.gov.kh | www.twitter.com/moeyscmbodia
::ទំព័រធនធានអប់រំ៖ www.krou.moeys.gov.kh | www.facebook.com/krou.moeys.gov.kh
::បណ្ដាញ YouTube៖ www.youtube.com/moeyscambodia
ប្រភព:ទីស្ដីការក្រសួងអប់រំ