អង្គការទស្សនៈពិភពលោកពង្រឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា

ភ្នំពេញ: នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កាលពីម្សិលមិញ​ អង្គការទស្សនៈពិភពលោកនៅកម្ពុជាក្នុងភាពជាដៃគូជាមួយសម្ព័ន្ធ Joining Forces និងគណៈកម្មាធិការដើម្បីសិទ្ធិ កុមារនៅកម្ពុជាបានចេញរបាយការណ៍ វាយតម្លៃដំបូងគេស្ដីពីផលរងប៉ះពាល់ជំងឺកូវីដ-១៩ ដែល បង្ហាញឲ្យដឹងថា៧២% នៃអ្នកចូលរួមការស្ទង់មតិបានរាយការណ៍ថាពួកគេបានជួបប្រទះនូវការបាត់បង់ ឬថយចុះនូវប្រាក់ចំណូល។ ដើម្បីទប់ទល់ នឹងការបាត់បង់ទាំងនេះ ៤៣%នៃពួកគាត់បានរាយការណ៍ថា ពួកគាត់ត្រូវតែកាត់បន្ថយរបបអាហារហូបចុកប្រចាំថ្ងៃ ។

 
អង្គការទស្សនៈពិភពលោកពង្រឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា

 

“នៅថ្ងៃដែលមិនមានលទ្ធភាពទិញស្បៀងអាហារគ្រួសាររបស់យើងមានតែអង្ករសម្រាប់បរិភោគហើយវាបានបំពេញ ការផ្គត់ផ្គង់​ដល់យើង​បាន​ពីរ​ទៅបីថ្ងៃ។ យើងនៅសល់អង្ករច្រកឆ្នាំងក្នុងពាងចុងក្រោយគេ ល្មមគ្រប់សម្រាប់ដាំបបរ​ប៉ុណ្ណោះ នៅពេលដែល​យើង​មិនទាន់​ទទួល​បាន​ការគាំទ្រពីអង្គការទស្សនៈពិភពលោក” នេះបើតាមសម្ដីរបស់ស្រ្តីមេម៉ាយម្នាក់មាន

ឈ្មោះសុំអាយុ៤៣ឆ្នាំ ដែល​សព្វ​ថ្ងៃ​នេះ​​គាត់បានបាត់បង់ការងារដោយសារជំងឺកូវីដ១៩។ អ្នកស្រីសុំគឺជាមេគ្រួសារ

ម្នាក់ដែល​ត្រូវធ្វើការ ដើម្បីចិញ្ចឹម​កូនតូចៗ​ចំនួន​បីនាក់​នៅក្នុងបន្ទុក។

 

យោងតាមរបាយការណ៍“គំហើញនៃផលប៉ះពាល់នៃជំងឺកូវីដ១៩លើកុមារងាយរងគ្រោះនៅអាស៊ី”ដែលធ្វើឡើងដោយ​អង្គការ​​​ទស្សនៈពិភពលោកអាស៊ីប៉ាស៊ីហ្វិកបានបង្ហាញថា សេដ្ឋកិច្ច ចិត្តសង្គម និងសំពាធរាងកាយគ្រួសារ​ដែលពាក់ព័ន្ធ​នឹងជំងឺ​កូវីដ​-១៩​បាន ជះឥទ្ធិពលអវិជ្ជមានគ្រប់វិស័យលើផ្នែកសុខុមាលភាពកុមារដែលរួមមាន​ការទទួលបានអាហារ ​និងអាហារូបត្ថម្ភ ការទទួល​បានការ ថែទាំសុខភាព​ និងថ្នាំសង្កូវ ​ការទទួលបានការគាំពារខាងអនាម័យ​ និងសម្ភារៈអនាម័យ ព្រមទាំងបង្កឲ្យ​មានហានិភ័យ​ធ្ងន់ធ្ងរ​ដល់​​ការការពារកុមារ។

 

“អង្គការទស្សនៈពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លំាងចំពោះផលប៉ះពាល់នៃជំងឺកូវីដ-១៩នឹងធ្វើឲ្យរាំងស្ទះដល់​កិច្ចអភិវឌ្ឍរបស់​កុមារ​​ងាយ​រង​​គ្រោះ​បំផុតនៅលើ​ពិភពលោក។ ក្នុងនាមជាអង្គការដែលធ្វើការផ្ដោតលើកុមារ អង្គការទស្សនៈ​ពិភពលោកចង់​ឃើញកុមារ ទាំងអស់​ទទួល​បាន​ការអប់រំ ទទួលបានអាហារមានជីវជាតិគ្រប់គ្រាន់ និងទទួលបានការការពារ​ដ៏ប្រសើរក្នុង​គ្រប់កាលៈទេសៈ​ទាំងអស់នេះ​គឺ​ជាការ​លើកឡើងរបស់លោក Daniel Selvanayagam នាយកជាតិនៃអង្គការ ទស្សនៈពិភពលោកប្រចាំកម្ពុជា។

 

គិតមកដល់ត្រឹមថ្ងៃទី២ខែកក្កដាអង្គការទស្សនៈពិភពលោកបានឆ្លើយតបចំពោះសេចក្ដីត្រូវការរបស់ក្រុមគ្រួសារងាយរងគ្រោះ ដែល រងផលប៉ះពាល់អវិជ្ជមានដោយសារកូវីដ-១៩ នៅក្នុងឃុំជាង ៥៥០ ទូទាំង ១០ខេត្ត និងរាជធានីភ្នំពេញ។ អង្គការទស្សនៈពិភព​លោកបានធ្វើការជា​មួយ​ដៃគូ​សហគមន៍​ និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយដល់ប្រជាជនជាង ៨៨០.០០០ នាក់ក្នុងនោះមានកុមារ ៥៥០.០០០ នាក់ ផ្ដល់ជូន​អង្ករ​ជាង​ ១៣៥ តោននិងសម្ភារៈស្បៀងអាហារ

ដ៏ទៃទៀត។

​អង្គការទស្សនៈ​ពិភពលោក​ក៏បាន​ជួយ​គាំ​ទ្រ​មណ្ឌលសុខភាពចំនួន ៧និង​គ្រួសារ​​ងាយរងគ្រោះនូវសម្ភារៈការពារផ្ទាល់ខ្លួន និងសម្ភារៈអនាម័យរួមមានដូចជា អាល់កុល ១០.០០០ លីត្រ ប្រអប់ម៉ាស់ចំនួន ៥.០០០​ប្រអប់​ ស្រោមដៃ​​ចំនួន ៩១៩ ប្រអប់ ចែកជូនដល់មណ្ឌលសុខភាព និងគ្រួសារងាយរងគ្រោះ។ មិនតែប៉ុណ្ណោះរួមមានសៀវភៅអាន​ និង​សម្ភារៈ​សិក្សា​សម្រាប់កុមារ​ជាង​ ៤៥.០០០សម្រាប់ ត្រូវបានចែកជូនដល់កុមារផងដែរ។

 

អង្គការទស្សនៈពិភពលោកធ្វើការដោយផ្ទាល់ជាមួយមនុស្សរាប់សិបលាននាក់ នៅតាមភូមិ និងសហគមន៍ ទីក្រុងរាប់ពាន់ នៅជុំវិញ​ពិភព​លោក។ បណ្តាញមូលដ្ឋានរបស់យើងរួមមាន បណ្តាញធំៗនៃអ្នកដឹកនាំជំនឿ បុគ្គលិកសុខភាពសហគមន៍ ក្រុមសន្សំ និងក្លឹបកុមារ និងស្ថាប័នរដ្ឋាភិបាលថ្នាក់ភូមិ និងស្រុក។ តាមរយៈបណ្តាញផ្សារភ្ជាប់ទាំងនេះកំពុងត្រូវបាន

កេណ្ឌប្រមូល ដើម្បីទប់ស្កាត់​ការរីករាល​ដាល​ និងផលប៉ះពាល់នៃជំងឺកូវីដ១៩ ។

 

កំណត់សម្គាល់

តាមរយៈកិច្ចការរបស់អង្គការទស្សនៈពិភពលោក នៅរៀ​ងរាល់៦០វិនាទី មានគ្រួសារមួយទទួលបានទឹកស្អាតប្រើប្រាស់​ កុមារដែលអត់​អាហារ​ម្នាក់ទទួលបានអាហារបរិភោគ ​គ្រួសារមួយទទួលបានជំនួយសម្រាប់ជំនះនឹងភាពទីទាល់ក្រ។ ការចូលរួមចំណែក និងការ​បរិច្ចាគ​របស់លោកអ្នកមកកាន់អង្គការទស្សនៈពិភពលោក គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីជួយ យើងលុបបំបាត់ភាពទីទាល់ក្រ។ យើង​ជឿជាក់​ថា តាមរយៈការចូលរួមរបស់លោកអ្នក យើងអាចផ្លាស់ប្តូរជីវិតរបស់កុមារ ងាយរងគ្រោះបំផុត។

 

  • សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបគាំទ្រការងាររបស់អង្គការទស្សនៈពិភពលោកនៅប្រទេសកម្ពុជាសូមទាក់ទង
    ហៀម ចិត្រា ប្រធាន​គ្រប់គ្រងមូល​និធិ​ជាតិ​​
    អ៊ីមែល៖ [email protected] លេខទូរស័ព្ទ +៨៥៥ ០១៥ ៩៣៥ ៣៨៣ ។
  • សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖​

លោកស្រី សាម តុលា, មន្ត្រីផ្នែកនិពន្ធ​

អ៊ីមែល: [email protected]g  លេខទូរស័ព្ទ +៨៥៥ ០១៧ ៣៩២ ២១៣ / ០១៥ ៤៣៦ ៦៧៧

ឬតាមគេហទំព័ររបស់យើង៖ https://www.wvi.org/cambodia