គួរឲ្យសោកស្ដាយ! យានអវកាសសម្រាប់ធ្វើដំណើរទៅភពអង្គារ ដំបូងគេរបស់អឺរ៉ុប ត្រូវបានពន្យារពេលបង្ហោះ រហូតដល់ឆ្នាំ២០២២ ដោយសារតែជំងឺកូវីដ-១៩

យានអវកាសសម្រាប់ធ្វើដំណើរទៅលើភពអង្គារដំបូងគេ របស់អឺរ៉ុប នឹងត្រូវបានពន្យារការបាញ់បង្ហោះរហូតដល់ដល់ឆ្នាំ ២០២២។ ទីភ្នាក់ងារអវកាសអឺរ៉ុប និងភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានពន្យារពេលការបាញ់បង្ហោះរបស់ខ្លួន ដោយសារការព្រួយបារម្ភ អំពីវីរុសកូរ៉ូណា corvin-19។

 
គួរឲ្យសោកស្ដាយ! យានអវកាសសម្រាប់ធ្វើដំណើរទៅភពអង្គារ ដំបូងគេរបស់អឺរ៉ុប ត្រូវបានពន្យារពេលបង្ហោះ រហូតដល់ឆ្នាំ២០២២ ដោយសារតែជំងឺកូវីដ-១៩

 

យានដែលនឹងត្រូវចុះចត នៅភពអង្គារ មានឈ្មោះថា ExoMars ឬ Rosalind Franklin ជាឈ្មោះ ដើម្បីរំលឹកដល់គីមីវិទូជនជាតិអង់គ្លេសនិងអ្នករកឃើញ DNA ដំបូងគេបង្អស់ ហើយវាគ្រោង នឹងបើកដំណើរការ នៅខែកក្កដា ឆ្នាំ២០២០។ ឥឡូវនេះ គម្រោងការនេះត្រូវបានផ្អាកទៅវិញគេប៉ាន់ស្មានថាគម្រោងថ្មីនេះអាចនឹងចាប់ផ្ដើមដំណើរការជាថ្មីនៅចន្លោះខែសីហា និងតុលា ឆ្នាំ២០២២។

ទីភ្នាក់ងារទាំងពីរនេះបានលើកឡើងពីការព្រួយបារម្ភលើវីរុសឆ្លងប្រភេទថ្មី ដែលវាជាហេតុផលនៃការពន្យារ។ ការធ្វើតេស្ដបន្ថែមទៀតនឹងធានាថា សមាសធាតុរបស់យានអវកាសត្រូវបានបញ្ចប់ និងត្រៀមខ្លួនរួចរាល់។ បេសកកម្មនេះមានគោលបំណង ស្វែងរកជីវិតនៅលើភពអង្គារ និងស៊ើបអង្កេតប្រវត្ដិទឹក នៅលើភពក្រហមមួយនេះផងដែរ។ 

យាននេះមានសមត្ថភាពខួងទៅក្រោមផ្ទៃនៃភពអង្គារ ដល់ជម្រៅ ២ម៉ែត្រ ដែលអ្នកវិទ្យាសាស្ដ្រសង្ឃឹមថា ពួកគេអាចរកឃើញសញ្ញានៃជីវិតថ្មី។ នៅលើយាននេះ ក៏មានបំពាក់នូវឧបករណ៍សម្រាប់ពិសោធន៍រួចជាស្រេច ដើម្បីស្វែងរកសញ្ញាណជីវិតនៅលើភពនេះ។ គួរអោយសោកស្តាយ នៅថ្ងៃអាទិត្យ ទី៨ ខែមីនា បុគ្គលិកម្នាក់នៅមជ្ឈមណ្ឌលស្រាវជ្រាវ Ames Research Center របស់អង្គការណាសា បានធ្វើតេស្ដរកឃើញលទ្ធផលវិជ្ជមាន នៃជំងឺកូវីដ-១៩ ចំណែកបុគ្គលិកដទៃទៀតត្រូវបានអនុញ្ញាត ឲ្យធ្វើការនៅផ្ទះផងដែរ៕

 

 

ប្រភព៖ បរទេស ប្រែ​សម្រួល៖ ជា បញ្ញា