ដំណឹងល្អ ! Facebook ប្រកាសកម្មវិធី ១០០ លានដុល្លារសម្រាប់ អាជីវកម្មខ្នាតតូចដែលរងផលប៉ះពាល់ដោយមេរោគឆ្លងកូវីដ១៩

 
ដំណឹងល្អ ! Facebook ប្រកាសកម្មវិធី ១០០ លានដុល្លារសម្រាប់ អាជីវកម្មខ្នាតតូចដែលរងផលប៉ះពាល់ដោយមេរោគឆ្លងកូវីដ១៩
Facebook ប្រកាសកម្មវិធី ១០០ លានដុល្លារសម្រាប់ អាជីវកម្មខ្នាតតូច
ដំណឹងល្អ ! Facebook ប្រកាសកម្មវិធី ១០០ លានដុល្លារសម្រាប់ អាជីវកម្មខ្នាតតូចដែលរងផលប៉ះពាល់ដោយមេរោគឆ្លងកូវីដ១៩

 

តាម​រយៈ​​វិបសាយ​របស់​ខ្លួន​ Facebook បាន​​ប្រាប់​ថា​ជំនួយ​នេះ​នឹង​មាន​សម្រាប់​មុខ​ជំនួញ​តូច​រហូត​ដល់ ៣ម៉ឺន​មុខ​ជំនួញ នៅ​ក្នុង​ប្រទេស​ជាង ៣០។ គិត​ទូទាត់​ទៅ​គឺ​សម្រាប់​មុខ​ជំនួញ​មួយ​អាច​ទទួល​បាន​ជា​មធ្យម​ ៣ ៣៣៣ ដុល្លារ។

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ទៀត Facebook នឹង​ចាប់​ផ្ដើម​ទទួល​ពាក្យ​​​ពី​មុខ​ជំនួញ​តូចៗ​នៅ​ក្នុង​ប្រទេស​ជាង​ ៣០។ ក្រុមហ៊ុន​និយាយ​ថា​កម្មវិធី​នេះ​អាច​ជួយ​ដល់​មុខ​ជំនួញ​​​ជា​មួយ​ថ្លៃ​ជួល​ ​ថ្លៃ​ចំណាយ​លើ​ប្រតិបត្តិការ និង​ការ​ភ្ជាប់​ទំនាក់ទំនង​ជា​មួយ​អតិថិជន​ជា​ដើម៕​​​​ ប្រធានផ្នែកប្រតិបត្តិការក្រុមហ៊ុន Facebook លោកស្រី Sheryl Sandberg បានមាននិយាយថា  ការធ្វើជំនួញអត់ដំណើរការ គឺដោយសារតែទីផ្សារឧស្សាហកម្មជះឥទ្ធិពលដោយ​វីវុសកូរ៉ូណា គ្មាននរណាម្នាក់អាចដឹងថាទំហំនៃការជះឥទ្ធិពលនោះធំប៉ុណ្ណានោះទេ

 

ប្រភព ៖ cnbc  ប្រែ​សម្រួល ៖ ជា បញ្ញា