រាជរដ្ឋាភិបាល សម្រេចផ្ដល់ការលើកទឹកចិត្តក្នុងការបន្តការអនុគ្រោះពន្ធសម្រាប់រយៈពេល ៥ ឆ្នាំ បន្ថែមទៀត (២០២៤-២០២៨) ជូនដល់ផលិតករភាពយន្តក្នុងស្រុក
ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ការអនុគ្រោះលើកាតព្វកិច្ចបង់ពន្ធរបស់ផលិតករភាពយន្តក្នុងស្រុក ត្រូវបានពន្យារពេលរយៈពេល ០៥ឆ្នាំទៀត (២០២៤-២០២៨) ព្រមទាំងបានអនុញ្ញាតព្យួរទុកការអនុវត្តអាករពិសេសលើសេវាលំហែកំសាន្តជូនដល់សិល្បៈសៀកនាំក្រុមហ្វាពន្លឺខេត្តសៀមរាប

យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលេខ ៣៩៨០១អពដ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ និងផ្អែកតាមចំណារដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល សម្រេចផ្ដល់ការលើកទឹកចិត្តក្នុងការបន្តការអនុគ្រោះពន្ធសម្រាប់រយៈពេល ៥ ឆ្នាំ បន្ថែមទៀត (២០២៤-២០២៨) ជូនដល់ផលិតករភាពយន្តក្នុងស្រុក ដើម្បីជាការលើកទឹកចិត្ត និងលើកស្ទួយវិស័យសិល្បៈនិងការផលិតភាពយន្តខ្មែរ ដូចខាងក្រោម៖
១. អនុញ្ញាតព្យួរទុកការអនុវត្តពន្ធកាត់ទុក១៥% លើសួយសារនៃទ្រព្យអរូបី (ការផ្ដល់សិទ្ធិបញ្ចាំងខ្សែភាពយន្តផលិតក្នុងស្រុក)
២. អនុញ្ញាតព្យួរទុកពន្ធលើប្រាក់ចំណូលជូនក្រុមហ៊ុនផលិតកម្មភាពយន្តខ្មែរ
៣. អនុញ្ញាតព្យួរទុកការអនុវត្តអាករពិសេសលើសេវាលំហែកំសាន្ត (១០%) ជូនដល់សិល្បៈសៀក នៃក្រុមហ្វាពន្លឺសិល្បៈខេត្តសៀមរាប (PHARE PERFORMING SOCIAL ENTERPRISE)។
ប្រភព៖ TVK ដោយ៖ ស៊ីម កែវ