សហរដ្ឋអាមេរិកបង្កើនការចល័តយន្តហោះទម្លាក់គ្រាប់បែក B-1B ទៅកាន់អឺរ៉ុប ដើម្បីពង្រីកយុទ្ធនាការវាយប្រហារ "Epic Fury" លើអុីរ៉ង់

នុងសប្តាហ៍ទីពីរនៃសង្គ្រាម យោធាសហរដ្ឋអាមេរិកបានពង្រឹងប្រតិបត្តិការ Operation Epic Fury តាមរយៈយុទ្ធសាស្ត្រ "Bomber Pulses" ដោយបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B Lancer ចំនួន ៨ គ្រឿង ទៅកាន់មូលដ្ឋានទ័ពក្នុងចក្រភពអង់គ្លេស និងអាល្លឺម៉ង់។

 
សហរដ្ឋអាមេរិកបង្កើនការចល័តយន្តហោះទម្លាក់គ្រាប់បែក B-1B  ទៅកាន់អឺរ៉ុប ដើម្បីពង្រីកយុទ្ធនាការវាយប្រហារ

ខណៈដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឈានចូលដល់សប្តាហ៍ទីពីរ យោធាអាមេរិកបានចាប់ផ្តើមយុទ្ធសាស្ត្រ "Bomber Pulses" ដោយបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B Lancer ជាច្រើនគ្រឿងទៅកាន់មូលដ្ឋានទ័ពក្នុងចក្រភពអង់គ្លេស និងអាល្លឺម៉ង់។ ការពង្រាយកម្លាំងនេះធ្វើឡើងបន្ទាប់ពីទីក្រុងឡុងដ៍បានអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោនប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន ដើម្បីបង្កើនល្បឿននៃការវាយប្រហារឱ្យកាន់តែខ្លាំងក្លាជាងមុន។យន្តហោះ B-1B Lancer ចំនួន ៥ គ្រឿងបានចុះចតនៅមូលដ្ឋានទ័ពអាកាស RAF Fairford ក្នុងចក្រភពអង់គ្លេស កាលពីចុងសប្តាហ៍កន្លងទៅ ខណៈដែល ៣ គ្រឿងទៀតត្រូវបានបង្ខំឱ្យចុះចតនៅមូលដ្ឋាន Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ដោយសារអាកាសធាតុមិនអំណោយផល។ ការមកដល់នៃយន្តហោះទម្លាក់គ្រាប់បែកដែលគេឱ្យរហស្សនាមថា "The Bone" នេះ គឺជាផ្នែកមួយនប្រតិបត្តិការ Operation Epic Fury។រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានព្រមានថា ការវាយប្រហារលើអ៊ីរ៉ង់នឹង "កើនឡើងយ៉ាងគំហុក" ក្នុងពេលឆាប់ៗនេះ។ ចំណែកការប្រើប្រាស់មូលដ្ឋានទ័ពនៅអឺរ៉ុប និងតំបន់មហាសមុទ្រឥណ្ឌា (Diego Garcia) នឹងជួយកាត់បន្ថយពេលវេលាហោះហើររបស់យន្តហោះទម្លាក់គ្រាប់បែកទាំងនេះបានពាក់កណ្តាល បើធៀបនឹងការហោះហើរត្រង់ពីសហរដ្ឋអាមេរិក ដែលធ្លាប់ប្រើពេលរហូតដល់ ៣៧ ម៉ោងក្នុងមួយជើង៕

Why the B-1 Bomber Is Such a Badass Plane

B-1 Lancer readiness is in the toilet, here's why

B-1 Lancer

ប្រភព៖Mac-1 Media