ស្ងាត់ៗ តារាស្រី៥ ដួងនេះអាចឆក់បានតំណែងធំជាច្រើនយ៉ាងឆាប់រហ័ស
បច្ចុប្បន្នតារាស្រីវ័យក្មេងជាច្រើនដែលកំពុងត្រូវប៉ាន់ និងមមាញឹកថនសម្ដែងភាពយន្តក្នុងរឿងភាគរបស់ទូរស្សន៍នានា ដែលមានប្រជាប្រិយភាពរៀងខ្លួនៗ។ បើនិយាយពីវិស័យភាពយន្តវិញ តារាសម្ដែងស្រីវ័យក្មេង៥ ដួងខាងក្រោមនេះ មិនត្រឹមតែមានទេពកោសល្យសិល្បៈនៃការសម្ដែងប៉ុណ្ណោះទេ ថែមទាំងមានរូបសម្រស់ស្រស់ស្អាតទៀតផង។
១.ចែឡេង
តារាស្រីតូចច្រឡឹងម្នាក់នេះ ត្រូវបានគេស្គាល់ដំបូងតាមរយៈការថត MV បទចម្រៀង Original មួយ។ ក្រោយមកតារាស្រីរូបនេះក៏បានបង្ហាញវត្តមានក្នុងខ្សែរភាពយន្តភាគខ្លី និងខ្សែរភាពយន្តរបស់ទូរទស្សន៍មួយចំនួន ហើយក៏មានការថតស្បតពាណិជ្ជកម្មឲ្យផលិតផលសម្រស់ផ្សេងៗជាច្រើនផងដែរ។
២. ឈិន មន្នីនាថ
តារាស្រីវ័យក្មេង កញ្ញា ឈិន មន្នីនាថ ដែលត្រូវបានគេស្គាល់ថាជាកូនស្រីបង្កើត លោក ឈិន កុសល កញ្ញាបានប្រឡូកចូលក្នុងវិស័យសិល្បៈយ៉ាងពេញទំហឹង បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈរឿងភាគខ្មែរដំបូងនៅលើកញ្ចក់ទូរស្សន៍ហង្សមាសកាលពីប៉ុន្មានឆ្នាំមុននេះ។ លើសពីនេះ កញ្ញា ឈិន មន្នីនាថ ក៏មានទេពកោសល្យច្រៀងបានផងដែរ។
៣. អ៊ួន វ៉ាន់វីតា
តារាស្រីវ័យក្មេង អ៊ួន វ៉ាន់វីតា បានចាប់អាជីបជាតារាសម្ដែងតាំងពីតួអង្គកុមារ រហូតក្លាយជាតួឯកស្រីនៅក្នុងខ្សេរភាពយន្តជាច្រើន។ មិនត្រឹមតែមានសម្ថតភាពក្នុងការសម្ដែងម្យ៉ាងនោះទេ តារាស្រីវ័យ១៦ ឆ្នាំរូបនេះជំនាញសម្ដែងបង្ហូរទឹកភ្នែកដែលមហាជនស្គាល់ថាជានាង"ផ្កាថ្ម" មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបក៏បានចាប់អាជីបជាតារាចម្រៀង និងហ្វឹកហាត់របាំផងដែរ។
៤. ដា ដាវ
តារាស្រីវ័យក្មេង ដា ដាវ ផ្ដើមចូលបង្ហាញខ្លួនក្នុងសិល្បៈដំបូងគឹការចេញផ្សាយផលិតផល បន្ទាប់មកតារាស្រីវ័យ២៤ ឆ្នាំរូបនេះ បានប្រឡូកក្នុងវិស័យសិល្បៈ ពេញលេញនៅក្នុងការសម្ដែងកុនរបស់ផលិតកម្មក្នុងស្រុកមួយ។ ក្រោយមកតារាស្រីរូបនេះ ក៏បានសាងកេរ្តិ៍ឈ្មោះ និងបានចូលរួមសម្ដែងក្នុងខ្សែរភាពយន្តភាគបែបយុវវ័យជាច្រើនទៀតផងដែរ។
៥. វណ្ណៈ បរមី
តារាស្រីវ័យក្មេង វណ្ណៈ បរមី ផ្ដើមឈានចូលសិល្បៈដំបូងជាតារាម៉ូដែល ក្រោយមកដោយតរូបសម្រស់និងសម្ថតភាព ប៉ិនប្រសព្វផ្នែកសិល្បៈ តារាស្រីវ័យ ២២ឆ្នាំ រូបនេះក៏បានវិវត្តន៍ជាតារាសម្ដែងដោយចូលរួមថតភាពយន្ត និងរឿងភាគចាច្រើនផងដែរ៕
សូមចុចjoin Telegram https://t.me/cngtvcambodia