[ទាន់ហេតុការណ៍] កម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៣១ករណីថ្មីទៀតនៅយប់ថ្ងៃទី២២ មីនា ២០២០នេះ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់៨៤ករណី

កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ថ្មី ចំនួន៣១ករណីបន្ថែមទៀត ដែលនេះជាករណីឆ្លងច្រើនបំផុតបើប្រៀបធៀបករណីឆ្លងកន្លងមក ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅកម្ពុជាកើនដល់៨៤នាក់ហើយ។

 
[ទាន់ហេតុការណ៍] កម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៣១ករណីថ្មីទៀតនៅយប់ថ្ងៃទី២២ មីនា ២០២០នេះ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់៨៤ករណី

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី២២ មីនា ២០២០ មុននេះបន្តិចថា កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ថ្មី ចំនួន៣១ករណីបន្ថែមទៀត ដែលនេះជាករណីឆ្លងច្រើនបំផុតបើប្រៀបធៀបករណីឆ្លងកន្លងមក ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅកម្ពុជាកើនដល់៨៤នាក់ហើយ។

ករណីថ្មីនេះ កើតលើជនជាតិបារាំងចំនួន២៩នាក់ ជាអ្នកទេសចរតាមក្រុមហ៊ុនទេសចរមួយ និងជនជាតិខ្មែរចំនួន២នាក់ជាអ្នកមគ្គុទេសទេសចរឲ្យក្រុមទេសចរជនជាតិបារាំងនៅខេត្តព្រះសីហនុ។

សូមបញ្ជាក់ផងដែរថា គិតមកទល់ពេលនេះ ករណីវិជ្ជមានវីរុសកូវីដ១៩ សរុបទាំងអស់មាន៨៤នាក់ ដោយក្នុងនោះស្រី ២១នាក់ និងប្រុស ៦៣នាក់។​

អ្នកឆ្លងវីរុសកូវីដ១៩ ទាំង៨៤នាក់រួមមាន ជនជាតិចិន ១នាក់ (នៅខេត្តព្រះស៊ីហនុ បានជាសះស្បើយ) អង់គ្លេស ៣នាក់ (ក្នុងនោះមាន១នាក់ជាសះស្បើយហើយ) កាណាដា ១នាក់ ប៊ែលហ្ស៊ីក ១នាក់ បារាំង ៣៣នាក់ (ក្នុងនោះមានកូនប្រុសបង្កើតអាយុ ៤ខែ) ម៉ាឡេស៊ី ១២នាក់ ខ្មែរ ៣៣នាក់៕

 

ដោយ៖ ចាប មិថុនា