ផ្ទុះការតវ៉ានៅសហរដ្ឋអាមេរិកកាន់តែច្រើនឡើងដោយសារការស្លាប់របស់លោក ហ្វ្លយ ខណៈករណីឆ្លងនៅទូទាំងពិភពលោកកើនជាង៦លាននាក់

មនុស្សជាង ៦,២៧ (៦លាន ២៧ម៉ឺននាក់) លាននាក់ត្រូវបានរាយការណ៍ថា បានឆ្លងវីរុសកូរ៉ូណានៅទូទាំងពិភពលោក ខណៈមានករណីស្លាប់ជាង ៣៧៥,000 នាក់(៣៧ម៉ឺន៥ពាន់នាក់)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Irish Times។

 
ផ្ទុះការតវ៉ានៅសហរដ្ឋអាមេរិកកាន់តែច្រើនឡើងដោយសារការស្លាប់របស់លោក ហ្វ្លយ ខណៈករណីឆ្លងនៅទូទាំងពិភពលោកកើនជាង៦លាននាក់
ផ្ទុះការតវ៉ានៅសហរដ្ឋអាមេរិកកាន់តែច្រើនឡើងដោយសារការស្លាប់របស់លោក ហ្វ្លយ ខណៈករណីឆ្លងនៅទូទាំងពិភពលោកកើនជាង៦លាននាក់
ផ្ទុះការតវ៉ានៅសហរដ្ឋអាមេរិកកាន់តែច្រើនឡើងដោយសារការស្លាប់របស់លោក ហ្វ្លយ ខណៈករណីឆ្លងនៅទូទាំងពិភពលោកកើនជាង៦លាននាក់
ផ្ទុះការតវ៉ានៅសហរដ្ឋអាមេរិកកាន់តែច្រើនឡើងដោយសារការស្លាប់របស់លោក ហ្វ្លយ ខណៈករណីឆ្លងនៅទូទាំងពិភពលោកកើនជាង៦លាននាក់
ផ្ទុះការតវ៉ានៅសហរដ្ឋអាមេរិកកាន់តែច្រើនឡើងដោយសារការស្លាប់របស់លោក ហ្វ្លយ ខណៈករណីឆ្លងនៅទូទាំងពិភពលោកកើនជាង៦លាននាក់
ផ្ទុះការតវ៉ានៅសហរដ្ឋអាមេរិកកាន់តែច្រើនឡើងដោយសារការស្លាប់របស់លោក ហ្វ្លយ ខណៈករណីឆ្លងនៅទូទាំងពិភពលោកកើនជាង៦លាននាក់

ការឆ្លងនេះត្រូវបានគេរាយការណ៍ថា មាននៅក្នុងបណ្តាលប្រទេសជាង ២១០ ប្រទេសចាប់តាំងពីមានករណីឆ្លងដំបូងបំផុតក្នុងប្រទេសចិនកាលពីខែធ្នូមកម្ល៉េះ។

ចំណែកឯនៅក្នុងសហរដ្ឋវិញ ក៏មានការព្រួយបារម្ភពីការតវ៉ាទ្រង់ទ្រាយធំទៅលើការស្លាប់របស់លោក ចច ហ្វ្លយ (George Floyd) ដែលអាចបណ្តាលឱ្យមានការផ្ទុះឡើងសារជាថ្មីនូវវីរុសនេះ ហើយអាចនឹងឆ្លងទៅដល់មនុស្សជាច្រើននាក់។

សូមរម្លឹកផងដែរថា​​ ការតវ៉ាជុំវិញការស្លាប់របស់​ លោក​ ចច ហ្វ្លយ (George Floyd)  កាលពីថ្ងៃទី ២៥ ខែឧសភា ដែលជាបុរសជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក ត្រូវបានសម្លាប់ដោយការចាប់ខ្លួនរបស់ប៉ូលីសនៅមីនៀប៉ូលីស (Minneapolis) ដែលបានបង្កឱ្យផ្ទុះការតវ៉ានៅទីក្រុងនានា។ គេសង្កេតឃើញថាក្រុមអ្នកតវ៉ាមួយចំនួនធំមិនបានពាក់ម៉ាសនោះទេ។

ទន្ទឹមនឹងនេះដែរ របាយការណ៍ថ្មីមួយបានឲ្យដឹងថា យ៉ាងហោចណាស់មានករណីស្លាប់ដោយសារវីរុសកូវីដ១៩ ចំនួនមួយភាគបួនជាជនជាតិអាមេរិកស្ថិតក្នុងចំណោមអ្នករស់នៅមណ្ឌលថែទាំផងដែរ។

សូមបញ្ជាក់ផងដែរថា របាយការណ៍ដែលត្រូវបានរៀបចំសម្រាប់អភិបាលរដ្ឋ​ បានបង្ហាញថា អ្នករស់នៅមណ្ឌលថែទាំជិត ២៦,០០០ នាក់បានស្លាប់ដោយសារវីរុសនេះ ដែលចំនួននេះអាចទំនងជាផ្នែកមួយ ហើយអាចនឹងមានចំនួនអ្នកឆ្លងបន្ថែមទៀតខ្ពស់ជាងនេះ។​

គិតមកត្រឹមថ្ងៃទី៣ មិថុនា នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩សរុបនៅទូទាំងសហរដ្ឋអាមេរិក បានហក់ឡើងដល់ជាង ១លាន ៨៨ម៉ឺន នាក់ហើយ៕

ប្រភព៖ The Irish Times​ ប្រែលសម្រួល៖ ជា បញ្ញា