ប្រធានាធបតីសហរដ្ឋអាមេរិកគម្រាមប្រើកម្លាំងយោធាបង្រ្កាបអ្នកតវ៉ានៅទូទាំងប្រទេស

វ៉ាស៊ីងតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានគម្រាមអភិបាលតាមបណ្តារដ្ឋ កាលពីថ្ងៃច័ន្ទថា លោកនឹងដាក់ពង្រាយកម្លាំងយោធា ប្រសិនបើពួកគេមិនអាចបញ្ចប់បាតុកម្មហិង្សាជុំវិញករណីការស្លាប់របស់លោក ចន ហ្វ្លយ ដែលបង្កឲ្យមានភាពវឹកវរដល់ប្រទេសកាលពីសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP ។

 
ប្រធានាធបតីសហរដ្ឋអាមេរិកគម្រាមប្រើកម្លាំងយោធាបង្រ្កាបអ្នកតវ៉ានៅទូទាំងប្រទេស
ប្រធានាធបតីសហរដ្ឋអាមេរិកគម្រាមប្រើកម្លាំងយោធាបង្រ្កាបអ្នកតវ៉ានៅទូទាំងប្រទេស
ប្រធានាធបតីសហរដ្ឋអាមេរិកគម្រាមប្រើកម្លាំងយោធាបង្រ្កាបអ្នកតវ៉ានៅទូទាំងប្រទេស
ប្រធានាធបតីសហរដ្ឋអាមេរិកគម្រាមប្រើកម្លាំងយោធាបង្រ្កាបអ្នកតវ៉ានៅទូទាំងប្រទេស
ប្រធានាធបតីសហរដ្ឋអាមេរិកគម្រាមប្រើកម្លាំងយោធាបង្រ្កាបអ្នកតវ៉ានៅទូទាំងប្រទេស

ប្រធានាធិបតេយ្យសហរដ្ឋអាមេរិកបាននិយាយថា បើសិនជាអភិបាលរដ្ឋទូទាំងប្រទេសមិនពង្រាយកង ការពារគ្រប់គ្រាន់ ដើម្បីចាត់ការភាពវឹកវរតាមដងផ្លូវនោះទេ កងទ័ពអាមេរិកនឹងឈានជើងចូលដោះស្រាយរឿងនេះយ៉ាងឆាប់រហ័សបំផុត។ លោកក៏បានបន្ថែមថា សហរដ្ឋអាមេរិកជាប្រទេសអស្ចារ្យបំផុតលើលោក ដូច្នេះត្រូវតែការពារសុវត្ថិភាពប្រទេសមួយនេះ។

បន្ថែមពីនេះទៅទៀត ការដាក់ពង្រាយកម្លាំងកងទ័ពដោយលោក ដូណាល់ ត្រាំ ពិតជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលគេកម្របានឃើញនៅក្នុងប្រវត្តិសាស្ត្រអាមេរិកសម័យទំនើប។

គួរបញ្ជាក់ផងដែរថា ប៉ុន្មាននាទីប៉ុណ្ណោះមុនពេលដែលលោកប្រធានាធិបតីបានថ្លែងសារ ក្រុមប៉ូលីស និងកងយោធាជាតិបានចាប់ផ្តើមដាក់កម្លាំងដេញឲ្យក្រុមបាតុកររាប់រយនាក់ ដែលបានប្រមូលផ្តុំគ្នានៅឧស្យានក្បែរសេតវិមានត្រឡប់ទៅវិញ។ ការតវ៉ានេះធ្វើឡើងប្រឆាំងទៅនឹងអ្វីដែលពលរដ្ឋហៅថាជាភាពសាហាវឃោរឃៅរបស់មន្រ្តីប៉ូលីសយកជើងជាន់កលោក George Floyd រហូតបង្កឲ្យលោកស្លាប់ដោយអយុត្តិធម៌ នៅទីក្រុង Minneapolis