ក្រុមប៉ូលីសហាមឃាត់ពលរដ្ឋហុងកុងឲ្យប្រុងប្រយ័ត្នចំពោះ ព្រឹត្តិការណ៍ដែលធ្លាប់បានបង្ក្រាបកាលពីឆ្នាំ១៩៨៩
ហុងកុង៖ អាជ្ញាធរបាននិយាយថា ការសម្រេចចិត្តបង្ក្រាបនេះគឺដោយសារតែមានការព្រួយបារម្ភចំពោះសុខភាពពលរដ្ឋពីការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌ BBC។
ទោះជាយ៉ាងណាក៏ដោយ ក៏មានការភ័យខ្លាចចំពោះរឿងពីមុនដែលបានបន្សល់នូវការចងចាំមិនអាចបំភ្លេចបាន ខណ:ពេលដែលប្រទេសចិនព្យាយាមដាក់ចេញច្បាប់សន្តិសុខថ្មីលើទីក្រុងហុងកុង ដែលច្បាប់នេះត្រូវបានរិះគន់យ៉ាងខ្លាំងពីបណ្តាប្រទេសជាច្រើន។ គេចាត់ទុកថា ច្បាប់នេះធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអំណាចរបស់ប្រជាជនហុងកុង និងរិះគន់ច្បាប់នេះថាបានរំលោភបំពានជាក់ស្តែង នៃកិច្ចព្រមព្រៀង “ចិន-អង់គ្លេស”។
បច្ចុប្បន្នហុងកុង និងម៉ាកាវគឺជាកន្លែងតែមួយគត់នៅក្នុងទឹកដីចិនដែលប្រជាជនអាចរំលឹកទៅដល់ការបង្ក្រាបដ៏សាហាវកាលពីឆ្នាំ ១៩៨៩ ទៅលើក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ។
នៅចិនដីគោក អាជ្ញាធរបានហាមឃាត់មិនឱ្យប្រារព្ធ ព្រឹត្តិការណ៍នៅថ្ងៃទី៤ ខែមិថុនា ដែលបានកើតឡើងនោះទេ បន្ទាប់ពីមហាបាតុកម្មអស់ជាច្រើនសប្តាហ៍ត្រូវបានរដ្ឋាភិបាលអត់ឱនឲ្យ។
សូមរម្លឹកផងដែលថា ក្នុងព្រឹត្តិការណ៍បង្រ្កាបលើក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធបតេយ្យកាលពីខែមេសាឆ្នាំ១៩៨៩នោះ បានក្លាយទៅជាបាតុកម្មនយោបាលដ៏ធំមួយក្នុងប្រវត្តិសាស្ត្រចិន។ វាបានអូសបន្លាយអស់រយៈពេល៦សប្តាហ៍ ដោយមានមនុស្សរាប់លាននាក់បានចូលរួម។
ប៉ុន្តែនៅយប់ថ្ងៃទី៣ ខែមិថុនា មានរថ្ថក្រោះជាច្រើនគ្រឿង និងកងទ័ពបានបើកការវាយប្រហារ ដោយបានសម្លាប់ និងបង្កឲ្យក្រុមអ្នកតវ៉ារងរបួលជាច្រើននាក់។
អាជ្ញាធរបានអះអាងថា មិនបានបាញ់សម្លាប់បាតុករណាម្នាក់ឡើយក្នុងការបង្ក្រាបកាលពីឆ្នាំ១៩៨៩នោះ ប៉ុន្តែគេប៉ាន់ប្រមាណចំនួនអ្នកស្លាប់កាលពីពេលនោះមានចន្លោះរាប់រយ ទៅរាប់ពាន់នាក់។ ទោះជាយ៉ាងណា ចិនមិនដែលផ្តល់តួលេខផ្លូវការណាមួយអំពីចំនួនអ្នកស្លាប់នៅក្នុងព្រឹត្តិកាណ៍បង្រ្កាបនោះឡើយ។
សូមបញ្ជាក់ផងដែរថា ហុងកុងត្រូវបានប្រគល់ឱ្យចិនវិញក្រោយពីការគ្រប់គ្រងរបស់អង់គ្លេសនៅឆ្នាំ ១៩៩៧ ក្រោមគំរូ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”៕
ប្រភព៖ BBC ប្រែលសម្រួល៖ ជា បញ្ញា