ជប៉ុនបន្តដាក់ប្រទេសក្នុងភាពអាសន្នរហូតដល់ចុងខែឧសភា

នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ (Shinzo Abe) បានប្រកាសថា ជប៉ុននឹងបន្តដាក់ប្រទេសក្នុងភាពអាសន្នជិតមួយទៀត ពោលគឺរហូតដល់ថ្ងៃទី៣១ ខែឧសភាតែម្តង ដោយសារជប៉ុនកំពុងប្រឈមការរាតត្បាតនៃវីរុសកូវីដ១៩នៅឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK ម្សិលមិញនេះ។

 
ជប៉ុនបន្តដាក់ប្រទេសក្នុងភាពអាសន្នរហូតដល់ចុងខែឧសភា
ជប៉ុនបន្តដាក់ប្រទេសក្នុងភាពអាសន្នរហូតដល់ចុងខែឧសភា
ជប៉ុនបន្តដាក់ប្រទេសក្នុងភាពអាសន្នរហូតដល់ចុងខែឧសភា
ជប៉ុនបន្តដាក់ប្រទេសក្នុងភាពអាសន្នរហូតដល់ចុងខែឧសភា

 

ក្រុមរដ្ឋមន្ត្រីជប៉ុនបានយល់ព្រមសម្រេចពន្យាពេលនៃការដាក់ប្រទេសក្នុងភាពអាសន្នរហូតដល់ថ្ងៃទី ចុងខែឧសភានេះ ដោយផ្អែកលើហេតុផលថា ប្រព័ន្ធសុខាភិបាលរបស់ខ្លួនស្ថិតនៅក្នុងស្ថានភាពតានតឹងនៅឡើយ ខណៈមានការថយចុះនូវចំនួនអ្នកឆ្លងថ្មីជារៀងរាល់ថ្ងៃ តែយ៉ាងណានៅតិចជាងការរំពឹងទុកនៅឡើយ។

រដ្ឋាភិបាលនឹងស្នើក្រុមអ្នកជំនាញប្រឹក្សាយោបល់ ដើម្បីពិភាក្សាលើការពង្រីកផែនការកាលពីថ្ងៃច័ន្ទ មុនពេលបញ្ចប់កិច្ចប្រជុំជាមួយក្រុមការងារនៅពេលក្រោយ។

បន្ថែមពីនេះ រដ្ឋាភិបាលក៏មានផែនការកែប្រែគោលការណ៍ណែនាំជាមូលដ្ឋានរបស់ខ្លួនក្នុងគោលបំណងទប់ស្កាត់មេរោគនេះមិនឱ្យរីករាលដាលបន្ថែមទៀតផងដែរ។

 

សូមរម្លឹកផងដែរថា កាលពី​ថ្ងៃ​ទី ៧ ខែមេសា កន្លងទៅ ជប៉ុន​បាន​ប្រកាសដាក់​ទីក្រុង តូក្យូ និង​ខេត្ត​ក្រុង​ធំៗ​ចំនួន៦ទៀតក្នុង​ភាព​អាសន្ន​។ ក្រោយមករដ្ឋាភិបាលជប៉ុនបានប្រកាសដាក់​ប្រទេស​ទាំង​មូល​ ក្នុង​ភាព​អាសន្នសម្រាប់​រយៈ​ពេលមួយ​ខែតែម្តង ហើយពេលនេះ ​​ជប៉ុនបានប្រកាស​បន្ត​ដាក់ប្រទេសស្ថិត​ក្នុង​ភាព​អាសន្នដដែល​រហូត​ដល់​ថ្ងៃទី៣១ ខែ​ឧសភា។

គិតមកទល់ពេលនេះ ករណីឆ្លងវីរុសកូវីដ១៩សរុបនៅទូទាំងប្រទេសជប៉ុនបានកើនឡើងចំនួនជាង ១៥,២៥៣ នាក់ហើយ ខណៈមានអ្នកស្លាប់ចំនួន៥៥៦នាក់៕ 

 

 

 ប្រភព៖ NHK ប្រែ​សម្រួល៖ ជា បញ្ញា