គ.ជ.ប សម្រេចលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ សាកល្បង នៅថ្ងៃទី២០ មិថុនា២០២១ តាមសំណើរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី

នៅព្រលប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានសម្រេចលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ សាកល្បង នៅថ្ងៃទី២០ មិថុនា ២០២១ខាងមុខនេះ តាមសំណើរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 
គ.ជ.ប សម្រេចលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ សាកល្បង នៅថ្ងៃទី២០ មិថុនា២០២១ តាមសំណើរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី
គ.ជ.ប សម្រេចលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ សាកល្បង នៅថ្ងៃទី២០ មិថុនា២០២១ តាមសំណើរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី
គ.ជ.ប សម្រេចលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ សាកល្បង នៅថ្ងៃទី២០ មិថុនា២០២១ តាមសំណើរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី
គ.ជ.ប សម្រេចលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ សាកល្បង នៅថ្ងៃទី២០ មិថុនា២០២១ តាមសំណើរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី

នៅ​ក្នុង​សារជាសំ​ឡេងបន្ទាន់ នៅព្រលប់ថ្ងៃទី៩ ខែមិថុនានេះដែ​រ​ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា​​ឲ្យ​អភិបាលរាជធានីខេត្តទូទាំងប្រទេស មិនត្រូវ​ប្រមូលផ្តុំប្រជាពលរដ្ឋ មកហ្វឹកហាត់ រៀនសូត្រពីការបោះឆ្នោតសាកល្បង​នោះឡើយ។ មូលហេតុ ដោយសារតែពេលនេះ កម្ពុជានៅបន្តប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ១៩ រាប់រយនាក់ក្នុង១ថ្ងៃៗនៅឡើយ។​

សម្តេចតេជោ ហ៊ុន សែន ក៏បាន​មានប្រសាសន៍លើកឡើងថា យើងគោរព​ឯករាជ្យភាព​របស់​ គ.ជ.ប តែ​ គ.ជ.ប ក៏ត្រូវយល់ពីការលំបាករបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរង​សម្ពាធ​ពីការវ៉ៃលុករបស់កូវីដផង និងការស្តារសេដ្ឋកិច្ចឡើងវិញផង​៕

សូមចុច join link Telegram https://t.me/cngtvcambodia

 

ប្រភព: ផេកហ្វេសប៊ុក សម្តេច ហ៊ុន សែន