លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានចូលរួមជាសាក្សីតាមរយៈប្រព័ន្ធវីដេអូ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រគល់ត្រឡប់មកកម្ពុជានូវសម្បត្តិវប្បធម៌ខ្មែរចំនួន២៧រូប

កាលពីថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១រសៀល ម៉ោងនៅទីក្រុងញូវយ៉ក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួមជាសាក្សីតាមរយៈប្រព័ន្ធវីដេអូ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រគល់ត្រឡប់មកកម្ពុជានូវសម្បត្តិវប្បធម៌ខ្មែរចំនួន២៧រូប ដែលអង្គភាពស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក រឹបអូសបាននៅទីក្រុងញូវយ៉ក ពីបទកាន់កាប់បុរាណវត្ថុដោយខុសច្បាប់។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខារវាងលោកមេធាវី Cyrus Vance តំណាងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ញូវយ៉ក និងឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា។

 
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានចូលរួមជាសាក្សីតាមរយៈប្រព័ន្ធវីដេអូ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រគល់ត្រឡប់មកកម្ពុជានូវសម្បត្តិវប្បធម៌ខ្មែរចំនួន២៧រូប
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានចូលរួមជាសាក្សីតាមរយៈប្រព័ន្ធវីដេអូ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រគល់ត្រឡប់មកកម្ពុជានូវសម្បត្តិវប្បធម៌ខ្មែរចំនួន២៧រូប
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានចូលរួមជាសាក្សីតាមរយៈប្រព័ន្ធវីដេអូ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រគល់ត្រឡប់មកកម្ពុជានូវសម្បត្តិវប្បធម៌ខ្មែរចំនួន២៧រូប
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានចូលរួមជាសាក្សីតាមរយៈប្រព័ន្ធវីដេអូ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រគល់ត្រឡប់មកកម្ពុជានូវសម្បត្តិវប្បធម៌ខ្មែរចំនួន២៧រូប
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានចូលរួមជាសាក្សីតាមរយៈប្រព័ន្ធវីដេអូ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រគល់ត្រឡប់មកកម្ពុជានូវសម្បត្តិវប្បធម៌ខ្មែរចំនួន២៧រូប
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានចូលរួមជាសាក្សីតាមរយៈប្រព័ន្ធវីដេអូ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រគល់ត្រឡប់មកកម្ពុជានូវសម្បត្តិវប្បធម៌ខ្មែរចំនួន២៧រូប

ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា និងតាងនាមថ្នាក់ដឹកនាំនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវរដ្ឋមន្រ្តី​បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ​កិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងពីសំណាក់ការិយា​ល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំ​​សង្កាត់ញូវយ៉ក, ក្រសួង​សន្ដិសុខ​មាតុភូមិសហរដ្ឋអាមេរិក,​ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំ​កម្ពុជា និងស្ថានទូតនៃព្រះរាជណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក ព្រមទាំងក្រុមការងារនៃក្រសួង​វប្បធម៌និងវិចិត្រសិល្បៈកម្ពុជា។  ជាមួយនេះ លោកជំទាវ​ក៏បានថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ព្រមទាំងឥស្សរជនជាច្រើនរូបទៀតទាំងក្នុងស្ថាប័នរដ្ឋ-ឯកជន​​ ​ចំពោះការគាំទ្រនិងចូលរួមសហការ​ ដែលធ្វើឲ្យព្រឹត្ដិការណ៍ជាប្រវត្តិសាស្រ្តនេះកើតមានឡើង ជាពិសេសគឺក្នុងស្ថានភាពដ៏លំបាកនៃការរាលដាលជម្ងឺកូវីដ-​១៩។​

លោកជំទាវរដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា កិច្ចសហការ និង​ការ​គាំទ្រពីសំណាក់​ស្ថាប័នសហរដ្ឋអាមេរិក ជាច្រើន បានសរបញ្ជាក់​ពីចំណងមិត្ដភាព​ដ៏ល្អ និងប្រកប​ដោយផ្លែផ្កានៃ​ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ​ ក្នុង​ការចូលរួមការពារបេតិ​កភណ្ឌវប្បធម៌ខ្មែរ ជាពិសេសតាមរយៈអនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាល​​កម្ពុជា និងរដ្ឋាភិបាល​សហរដ្ឋអាមេរិក ស្តីពីការដាក់កំរិតហាមប្រាមនូវការនាំចូលលើប្រភេទនៃបុរាណវត្ថុរបស់ប្រទេសកម្ពុជា។ រាជរដ្ឋាភិបាល​កម្ពុជា នឹងប្ដេជ្ញា​បន្ដសហការស្រាវជ្រាវ​​ ដើម្បី​នាំយកសម្បត្ដិវប្បធម៌ខ្មែរដែលបានលួចនាំចេញដោយខុសច្បាប់ទាំងអស់នោះត្រឡប់មកកម្ពុជាវិញ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវរដ្ឋមន្រ្តី បានអំពាវនាវដល់សារមន្ទីរនានា ក៏ដូចជា​អ្នករក្សាទុកវត្ថុបុរាណនៅទូទាំងពិភពលោកទាំងអស់ សូមទាក់ទង​មកក្រុមការងាររបស់ក្រសួង និង​ចូលរួមសហការក្នុង​ការ​ប្រគល់សម្បត្ដិវប្បធម៌ខ្មែរត្រឡប់​មកប្រទេសកំណើត​វិញ៕

សូមចុច join link Telegram https://t.me/cngtvcambodia

 

 

ប្រភព: ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: