នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង អំពាវនាវដល់អ្នកធ្លាប់ចូលក្លឹបហាត់ប្រាណ Fit-Zone បឹងត្របែក និងហាង Modestore ត្រូវទៅធ្វើតេស្តរកកូវីដ-១៩ ជាចាំបាច់
(ភ្នំពេញ)៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសរកអ្នកធ្លាប់ចូលក្លឹបហាត់ប្រាណ Fit-zone បឹងត្របែក ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែមីនា និងហាង Modestore ពីថ្ងៃទី១០ ដល់១៦ ខែមីនា ឆ្នាំ២០២១ ត្រូវទៅធ្វើតេស្តរកកូវីដ-១៩ ជាចាំបាច់ ប្រសិនបើអ្នកទាំងនោះ មានរោគសញ្ញា ដូចជា ក្អក កណ្តាស់ គ្រុនក្តៅ ឈឺបំពង់ក ឬដកដង្ហើមខ្លីជាដើម។
គួបញ្ជាក់ផងដែរថា ការចេញសេចក្តីប្រកាសខាងលើ បានធ្វើឡើងក្រោយពីរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី។
ជាមួយគ្នានោះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអំពាវនាវដល់អ្នកធ្លាប់ទៅទីតាំងខាងលើ បើមិនមានរោគសញ្ញា សូមធ្វើចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាពរាល់ថ្ងៃរយៈពេល១៤ថ្ងៃដោយរាប់ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ផ្ទាល់៕
ប្រភព: ក្រសួងព័ត៌មាន