បណ្តាញសាលារៀនថ្មីរបស់បណ្តាញគ្រឹះស្ថានវេសឡាញ អេឌ្យូខេសិន គ្រុប នឹងចាប់ដំណើរការតំបន់ក្រាំងធ្នង់ និងព្រែកអញ្ចាញ នៅថ្ងៃទី១ ខែកក្កដា ខាងមុខនេះ
បណ្តាញសាលារៀនថ្មីទី៧ គឺ “សាលារៀនសហគមន៍២១” របស់បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ដែលទើបបង្កើតឡើង និងចាប់ដំណើរការទីតាំងថ្មីរបស់ខ្លួននៅតំបន់ក្រាំងធ្នង់ និងតំបន់ព្រែកអញ្ចាញនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីរួមចំណែកផ្តល់ការអប់រំប្រកបដោយគុណភាពសម្រាប់ប្រជាជននៅតំបន់ជាយក្រុង និងបណ្តាខេត្ត។
យោងតាមបេសកម្មរបស់សាលារៀនសហគមន៍២១ បង្កើតឡើងក្នុងទិសដៅផ្តល់ការអប់រំមួយប្រកបដោយគុណភាពដល់បុត្រធីតាលោកអ្នក និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសហគ្រិនភាព និងសេដ្ឋកិច្ចសហគមន៍ប្រជាជននៅតំបន់ជាយក្រុង និងបណ្តាខេត្ត។
សាលារៀនសហគមន៍២១ មានកម្មវិធីអប់រំទូទៅភាសាខ្មែរ ចាប់ពីថ្នាក់មត្តេយ្យដល់កម្រិតបឋមសិក្សាដោយអនុវត្តតាមប្រព័ន្ធអប់រំជាតិ កម្មវិធីមត្តេយ្យភាសាអង់គ្លេស កម្មវិធីភាសាអង់គ្លេសជំនាញសតវត្សទី២១ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈនៅកម្រិតវិទ្យាល័យក្នុងតម្លៃសមរម្យ ថ្នាក់រៀនមានម៉ាស៊ីនត្រជាក់ អនាម័យល្អ វិន័យល្អ និងសុវត្ថិភាព ព្រមទាំងមានប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្រៅពីកម្មវិធីសិក្សាគោលខាងលើ សាលារៀនមានបញ្ចូលកម្មវិធីបណ្តុះបណ្តលផ្នែកហិរញ្ញវត្ថុ(MoneyTree) ដែលឈានមុខគេនៅអាស៊ីប៉ាស៊ីហ្វិក កម្មវិធីទម្លាប់ល្អទាំង៧ (7 Habits of Highly Effective People) ដែលនាំមកពីសហរដ្ឋអាមេរិក កម្មវិធីកុំព្យូទ័រសម្រាប់ថ្នាក់បឋមសិក្សា ការផ្លាស់ប្តូរបទពិសោធន៍សិក្សានៅក្នុង និងក្រៅប្រទេស ការធ្វើទស្សនៈកិច្ចសិក្សា និងបោះជំរុំ ផ្តល់ការវាស់ស្ទង់សមត្ថភាព និងតាមដានការសិក្សាសិស្សជាប្រចាំ ព្រមទាំងមានសិក្ខាសាលាល្អៗសម្រាប់សិស្សានុសិស្ស និងអ្នកអាណាព្យាបាលសិស្ស
សាខាថ្មីទាំងពីរខាងលើនេះចាប់ទទួលចុះឈ្មោះសិស្សចូលរៀនចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ និងមានផ្តល់រង្វាន់លើកទឹកចិត្តជាច្រើនទៀតដូចជា ឯកសណ្ឋាន នាឡិកាឆ្លាតវៃ តុសិក្សា និងកង់ សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី៨ ខែកក្កដា។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរស័ព្ទលេខ 092 24 31 68 | 071 95 55 837 ។
សូមជម្រាបថា បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានបង្កើតក្នុងឆ្នាំ២០០៨ ដែលមានសាលារៀនវ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ សាលាអន្តរជាតិហ្វរ៉េសហៀល មជ្ឍមណ្ឌលបណ្តុះបណ្តាលភាសាចិនឈាងឈឹង សាលាភាសាងអង់គ្លេសលីដឺលែន និងសាលារៀនសហគមន៍២១៕