ព្រឹកនេះកម្ពុជា! រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ០១ករណីបន្ថែមទៀត ខណ:ព្យាបាលអ្នកជាសះស្បើយកើនចំនួន ០២ករណី

កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ០១រណី ខណ:ព្យាបាលអ្នកជាសះស្បើយកើនចំនួន ០២ករណីបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ២២៥នាក់នៃចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ទាំងអស់ដែលមានចំនួន ២៧៣នាក់។

 
ព្រឹកនេះកម្ពុជា! រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ០១ករណីបន្ថែមទៀត ខណ:ព្យាបាលអ្នកជាសះស្បើយកើនចំនួន ០២ករណី
ព្រឹកនេះកម្ពុជា! រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ០១ករណីបន្ថែមទៀត ខណ:ព្យាបាលអ្នកជាសះស្បើយកើនចំនួន ០២ករណី

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១៤ ខែសីហាឆ្នាំ ២០២០ថា កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ-១៩ ០២ករណីបន្ថែមទៀតហើយ ខណ:រកឃើញករណីឆ្លងថ្មី ០១ករណី ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនចំនួន ២២៥នាក់នៅក្នុងនោះមានស្រី ៤៦នាក់​ និងបុរស ១៧៩នាក់។

គួរបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ០១ករណីគឺជាស្រ្តីជនជាតិខ្មែរ អាយុ ៥១ឆ្នាំ មានអាស័យដ្ឋាននៅឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដោយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់ប្រទេសកម្ពុជា នាថ្ងៃទី ៣១ខែ កក្កដា ឆ្នាំ ២០២០។

គិតមកត្រឹមថ្ងៃនេះ អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និង ឯកជនមានចំនួនសរុប ៤៨នាក់។

សូមរម្លឹកផងដែរថា ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ក៏បានអំពាវនាវឱ្យពលរដ្ឋបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងមកដល់សហគមន៍កម្ពុជា៕

 

 

 

ប្រភព: ក្រសួងសុខាភិបាល