[វីដេអូ] # Ep.30 មានរុក្ខជាតិទាំង ៥នេះនៅក្នុងបន្ទប់អាចជួយឲ្យអ្នកគេងលក់ស្រួល
ការដាំរុក្ខជាតិនៅក្នុងបន្ទប់មិនត្រឹមតែជួយទៅដល់បរិស្ថាននោះទេ ថែមទាំងផ្តល់សារ:ប្រយោជន៍ ជួយធ្វើឲ្យបន្ទប់មានសោភ័ណ្ឌភាពមិនថារុក្ខជាតិនោះតូចក្តីឬធំក្តីនោះទេសុទ្ធតែអាចជួយទៅដល់សុខភាព ហើយក៏អាចជំនួយទៅដល់ការគេងលក់ស្រួលបានផងដែរ។
ដូចនេះយើងសូមចែករំលែកនូវរុក្ខជាតិទាំងនេះដែលអាចធ្វើឲ្យបរិយាកាសនៃការគេងរបស់អ្នកបានល្អប្រសើរមានដូចជា
១ ផ្កាម្លិះ : គឺជារុក្ខជាតិដែលល្អបំផុតសម្រាប់ការសំរាក ក៏ដូចជាការបន្ធូរអារម្មណ៍រុក្ខជាតិផ្កាម្លិះមានផ្កាពណ៌សតូចៗ មានក្លិនក្រអូបហើយមានរូបរាងស្អាតខ្លាំងណាស់។ផ្កាម្លិះមានក្លិនក្រអូបដែលត្រូវបានគេប្រើជាញឹកញាប់នៅក្នុងទម្រង់ជាប្រេងក្រអូបសំរាប់យកមកប្រើប្រាស់។
ការសិក្សាជាច្រើនបានបង្ហាញថាក្លិនក្រអូបរបស់ផ្កាម្លិះ អាចជួយកាត់បន្ថយកម្រិតនៃថប់បារម្ភហើយក៏ជួយបង្កើនគុណភាពនៃការគេងបានផងដែរ។សូមជម្រាបថា ផ្កាម្លិះគឺជារុក្ខជាតិដែលងាស្រួលក្នុងការរក្សាទុកនៅក្នុងផើង ហើយក៏មើលទៅស្រស់ស្អាតនៅពេលដាក់ក្នុងបន្ទប់។ ដូចនេះអ្នកគួរដាក់វានៅជិតបង្អួចដើម្បីទទួលបានពន្លឺព្រះអាទិត្យ និងស្រោចទឹកឲ្យបានទៀងទាត់។
២. ផ្កា Lavender
ផ្កា Lavender គឺជារុក្ខជាតិល្អបំផុតសម្រាប់ការគេង វាជំនួយដ៏ការបន្ធូរអារម្មណ៍។
ផ្កាឡាវេនឌ័រ ជួយបញ្ចុះអត្រាចង្វាក់បេះដូង សម្ពាធឈាមនិងកម្រិតស្ត្រេសរបស់អ្នកដែលជាមូលហេតុដែលវាល្អសម្រាប់ការដាក់ផ្កា Lavender នៅក្នុងបន្ទប់គេង ហើយវាក៏ជារុក្ខជាតិដ៏ល្អបំផុតសំរាប់ធ្វើឲ្យគេងលក់ស្រួល។
រុក្ខជាតិផ្កាឡាវេនឌ័ររស់នៅកន្លែងក្តៅនិងមានពន្លឺព្រះអាទិត្យដូច្នេះសូមដាក់វានៅជិតបង្អួចដែលមានពន្លឺថ្ងៃគ្រប់គ្រាន់និងទឹកតិចៗ។
៣ ផ្កាលីលី:
ផ្កាលីលីជួយឲ្យបន្ទប់មានសំណើមរហូតដល់ ៥% ។សំណើមនេះហើយដែលល្អសម្រាប់ការដកដង្ហើមនៅពេលកំពុងដេកលក់។ ការសិក្សាមួយបានបង្ហាញថានៅពេលដែលបន្ទប់មានសំណើមទាបគឺបណ្តាលឱ្យស្បែកស្ងួត ងាយនឹងឈឺ និងមានជំងឺផ្លូវដង្ហើមហើយក៏អាចបង្កឱ្យមានមេរោគរីកលូតលាស់បានផងដែរ។ចំពោះការថែទាំអ្នកគួរដាក់វានៅជិតបង្អួចដែលមានពន្លឺគ្រប់គ្រាន់ និងស្រោចទឹកម្តងក្នុងមួយសប្តាហ៍។
៤. ផ្កា Golden Pothos
រុក្ខជាតិផ្កា Golden Pothos គឺជារុក្ខជាតិដែលមានស្លឹករាងបេះដូង។
ផ្កា Golden Pothos គឺជារុក្ខជាតិដែលជួយបន្សុទ្ធខ្យល់ ហើយវាស្រស់ស្អាតនៅពេលដាក់ក្នុងកន្ត្រកព្យួរនៅក្នុងបន្ទប់។ចំពោះការថែរក្សារុក្ខជាតិ នេះគឺងាយស្រួលក្នុងការមើលថែណាស់ អ្នកត្រូវដាក់វានៅកន្លែងដែលមានពន្លឺថ្ងៃតិចតួចនិងស្រោចទឹកម្តងក្នុងមួយសប្តាហ៍។
៥. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ គឺរុក្ខជាតិល្អបំផុតសំរាប់ការដាំនៅក្នុងផ្ទះ ឬបន្ទប់។ ប្រទានកន្ទុយក្រពើមិនត្រឹមតែជួយទៅដល់ការគេងប៉ុណ្ណោះទេ ថែមទាំងអាចយកមកប្រើប្រាស់ជាសាប៊ូកក់សក់ យកមកលាបមុខ យកមកញុំា និងជួយទៅដល់ស្បែកឲ្យស្រស់ថ្លាបានផងដែរ។
ប្រទាលកន្ទុយក្រពើ ផលិតអុកស៊ីសែននៅពេលយប់ ដូច្នេះវាក៏ដូចរុក្ខជាតិដទៃទៀតដែរ ដែលធ្វើឲ្យមានខ្យល់នៅក្នុងបន្ទប់របស់អ្នកកាន់តែប្រសើរ។ចំណែកឯជែលរបស់ប្រទាលកន្ទុយក្រពើអាចប្រើប្រាស់ដើម្បីព្យាបាលការរលាកស្រាលៗ ការខាំដោយសត្វល្អិត និងស្បែកស្ងួតជាដើម។
ដូចនេះសូមដាំប្រទាលកន្ទុយក្រពើនៅកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ និងស្រោចទឹកម្តងក្នុងមួយសប្តាហ៍៕
សូមទស្សនាវីដេអូដូចខាងក្រោម៖
ប្រភព: dreams ដោយ: ជា បញ្ញា