[វីដេអូ]# Ep.60 វិធីសាស្ត្រទាំង ៥យ៉ាងជួយឲ្យឆាប់ស្រកទម្ងន់
ដើម្បីសម្រកទម្ងន់បានយ៉ាងងាយស្រួល និងជោគជ័យ អ្នកគួររៀបចំទម្លាប់នៃការញ៉ាំឲ្យបានត្រឹមត្រូវនិងការធ្វើលំហាត់ប្រាណជាប្រចាំ។
ដូចនេះយើងសូមចែករំលែកនូវទម្លាប់មួយចំនួនដែលអ្នកគួរអនុវត្តមានដូចជា:
-
- គ្រប់គ្រងអារម្មណ៍ពេលកំពុងញ៉ាំអ្វីមួយ
កាលណាអ្នកមិនចេះគ្រប់គ្រងអារម្មណ៍នៅពេលញ៉ាំនោះទេ នឹងធ្វើឲ្យអ្នកបណ្តោយខ្លួនញុំាអាហារច្រើន ឆាប់ធាត់ ផ្ទុយទៅវិញអ្នកគួរតែគ្រប់អារម្មណ៍ដោយកំណត់ចំពោះអាហារណាដែលគួរញុំា និងមិនគួរញុំានៅពេលណាមួយច្បាស់លាស់។ ការទទួលទានអាហារដែលមិនល្អសំរាប់សុខភាពច្រើនអាចបណ្តាលឱ្យឡើងទម្ងន់។
កុំរំលងអាហារពេលព្រឹកការសិក្សាបង្ហាញថាអ្នកដែលញ៉ាំអាហារពេលព្រឹកគឺជួយឲ្យទទួលបានជោគជ័យច្រើនក្នុងការសម្រកទម្ងន់។ ចំពោះការទទួលទានប្រូតេអ៊ីនដូចជា ស៊ុត នៅពេលព្រឹកជារៀងរាល់ថ្ងៃជួយឱ្យអ្នកមានសុខភាពល្អ និងរក្សាទនម្ងន់បានយ៉ាងមានប្រសិទ្ធភាព ។
-
- ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
ហាត់ប្រាណយ៉ាងតិច ៣០ នាទីនៅពេលព្រឹក ឬពេលល្ងាច អាចជួយដុតបំផ្លាញកាឡូរី និងខ្លាញ់ក្នុងរាងកាយរបស់អ្នក។ ជំនួសឲ្យការហាត់ជារៀងរាល់ថ្ងៃអ្នកក៏អាចហាត់ប្រាណជារៀងរាល់សប្តាហ៍ឲ្យបាន១៥០នាទីបានផងដែរ។
3.ញ៉ាំទឹកជាប្រចាំយ៉ាងតិច ២លីត្រ
រាងកាយរបស់មនុស្សគ្រប់រូបត្រូវការជាតិទឹករហូតដល់ទៅ ៧០% ។ ទឹកមិនត្រឹមតែ បណ្តេញជាតិពុលចេញពីរាងកាយរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងចាំបាច់សម្រាប់ការដុតខ្លាញ់ ជួយរក្សាទម្ងន់ផងដែរ ។
4.ជៀសវាសការញ៉ាំផលិតផលដែលមានជាតិស្ករខ្ពស់
ចៀសវាងការទទួលទានផលិតផលណាដែលផ្អែមពេក ឬមានជាតិស្ករច្រើន ជាពិសេស អាហារ ឬភេសជ្ជ:ដែលផ្អែមពេក វានឹងនាំឱ្យអ្នកឡើងទម្ងន់។ បន្ថែមពីនេះកាលណាអ្នកញុំាផ្អែមពេកអាចប្រឈមនឹងជំងឺផ្សេងៗជាច្រើនមានដូចជា ជំងឺលើសឈាម ទឹកនោមផ្អែម និងជំងឺបេះដូង ជាដើម។
5.បរិភោគអាហារដែលមានជាតិសរសៃច្រើន
ការញ៉ាំអាហារដែលសំបូរទៅដោយជាតិសរសៃអាចជួយដល់ការសម្រកទម្ងន់ និងប្រយុទ្ធប្រឆាំងទៅនឹងជំងឺផ្សេងមានដូចជា ជំងឺរុំារ៉ៃ ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។ ការស្រាវជ្រាវបានបង្ហាញថាការកើនឡើងនៃការញ៉ាំអាហារដែលមានជាតិសរសៃបានជួយសម្រួលដល់ការសម្រកទម្ងន់មានដូចជា បន្លែព័ណ៌បៃតង ផ្លែឈើ គ្រាប់ធញ្ញជាតិ សុទ្ធតែសំបូរទៅដោយជាតិសរសៃ៕