សិក្ខាសាលា ស្ដីពីការរៀបចំគម្រោង និងក្របខ័ណ្ឌត្រួតពិនិត្យ នៃគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអប់រំមធ្យមសិក្សានៅកម្ពុជា

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំសិក្ខាសាលាស្ដីពីការរៀបចំគម្រោង និងក្របខ័ណ្ឌត្រួតពិនិត្យ នៃគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអប់រំមធ្យមសិក្សានៅកម្ពុជា (Cambodia Science and Technology Project in Upper Secondary Education "CAM STEP UP") ក្រោមអធិបតីភាពរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា ។

 
សិក្ខាសាលា ស្ដីពីការរៀបចំគម្រោង និងក្របខ័ណ្ឌត្រួតពិនិត្យ នៃគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអប់រំមធ្យមសិក្សានៅកម្ពុជា

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំសិក្ខាសាលាស្ដីពីការរៀបចំគម្រោង និងក្របខ័ណ្ឌត្រួតពិនិត្យ នៃគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអប់រំមធ្យមសិក្សានៅកម្ពុជា (Cambodia Science and Technology Project in Upper Secondary Education "CAM STEP UP") ក្រោមអធិបតីភាពរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាសភាពពីក្រសួងអប់រំ យុវជន និងកីឡាមាន ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្ដមសកលវិទ្យាធិការ ឯកឧត្ដមនាយក គ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ចាប់ពីម៉ោង ៨.៣០ នាទីព្រឹក ដល់ម៉ោង ១១.៣០ នាទីព្រឹក តាមប្រព័ន្ធសន្និសីទវីដេអូ។

សិក្ខាសាលានេះ បានធ្វើការពិភាក្សាលើខ្លឹមសារសំខាន់ៗរបស់គម្រោងមាន៖

១. គោលបំណង និងផែនការងាររបស់គម្រោង CAM STEP UP

២. ការធ្វើបទបង្ហាញ និងពិភាក្សាលើក្របខ័ណ្ឌរៀបចំនិងត្រួតពិនិត្យបឋមលើសូចនាករលទ្ធផលចំនួន០៣ រួមមាន៖

- លទ្ធផលទី០១៖ លទ្ធភាពទទួលបានការពង្រីកការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិប្រកបដោយសមធម៌។

- លទ្ធផលទី០២៖ ការពង្រឹងគុណភាពនៃការបង្រៀននិងរៀន STEM ។

- លទ្ធផលទី០៣៖ ការពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំស្ថាប័ននិងការគ្រប់គ្រងសាលារៀន។

គម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអប់រំមធ្យមសិក្សានៅកម្ពុជា នឹងមានរយៈពេល ០៥ឆ្នាំ គឺចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាភ្នាក់ងារប្រតិបត្តិ។ គម្រោងនេះនឹងអនុវត្តស្របតាមផែនការយុទ្ធសាស្ត្រអប់រំឆ្នាំ២០១៩-២០២៣ ផែនទីបង្ហាញផ្លូវអប់រំឆ្នាំ២០៣០នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពទី៤ (SDG4) របស់កម្ពុជា ហើយនឹងកសាងបន្តពីបទពិសោធន៍ សមិទ្ធផល និងការអនុវត្តដោយជោគជ័យក្រោមគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី១ និងទី២ (USESDP & USESDP 2) ដែលកំពុងដំណើរការ៕

join link Telegram https://t.me/cngtvcambodia

 

ប្រភព: ក្រសួងអប់រំយុវជននិងកីឡា