[វីដេអូ] # Ep.42 អាហារ ៦ ប្រភេទដែលសំបូរទៅដោយវីតាមីន

តើអ្នកដឹងទេ ថាតើប្រភេទអាហារបែបណាខ្លះដែលសំបូរទៅដោយជាតិវីតាមីន?

 
[វីដេអូ] # Ep.42 អាហារ ៦ ប្រភេទដែលសំបូរទៅដោយវីតាមីន

នៅក្នុងរបបអាហារអាចមានវីតាមីនដូចគ្នា និងខុសគ្នាជាច្រើនប្រភេទ ហើយវីតាមីនទាំងនោះមានដូចជា វីតាមីន A, B1, B2, B3, B5, B6, B9, B12, C, D, E, K និង Beta Carotene។

ជាពិសេសវីតាមីនទាំងអស់នោះមាននៅក្នុង បន្លែ ផ្លែឈើ សាច់ ប្រេង ទឹកដោះគោដែលយើងតែងតែញុំាជារៀងរាល់ថ្ងៃ៕

ដូច្នេះយើងសូមណែនាំអំពីអាហារទាំងនោះមានដូចជា:

ផ្កាខាត់ណាខៀវ

ផ្កាខាត់ណាខៀវគឺជាប្រភពដ៏ល្អនៃវីតាមីនដែលរួមមានវីតាមីន A, B9, C, E, K និង Beta Carotene ។ បន្ថែមពីនេះទៅទៀតដើម ស្លឹកផ្កាខាត់ណាខៀវក៏សំបូរទៅដោយសារធាតុចិញ្ចឹមផងដែរ។

២ សាច់ជ្រូក

សាច់ជ្រូកគឺជាប្រភពដ៏ល្អសម្រាប់វីតាមីនសំខាន់ៗចំនួន ៦ ។

វីតាមីនទាំងនោះរួមមានវីតាមីន B1, B2, B3, B5, B6, និង D ។

៣ ផ្សិត

ផ្សិតគឺជាប្រភពដ៏ល្អសម្រាប់វីតាមីនសំខាន់ៗ ៤នៅក្នុងចំនោមវីតាមីនដែលបានរៀបរាប់ខាងលើ។

វីតាមីនទាំងនេះរួមមានវីតាមីន B2, B3, B5 និង D។ ផ្សិតមានជីវជាតិខ្ពស់ ដែលមានជាតិកាបូអ៊ីដ្រាតនិងកាឡូរីទាប។

៤ ម្ទេសប្លោក

ម្ទេសប្លោកជាប្រភពដ៏ល្អនៃវីតាមីនសំខាន់ៗជាច្រើនក្នុងនោះមានវីតាមីន  A,  C, និង Beta-Carotene។

លើសពីនេះម្ទេសប្លោក ជាអាហារមួយប្រភេទដែលមានវីតាមីន C ខ្ពស់បំផុត។ចំពោះម្ទេសប្លោកព័ណ៌ក្រហម​និងព័ណ៌លឿងគឺមានផ្ទុក beta-carotene ជាងព័ណ៌បៃតង។

​ ផ្លែល្ពៅ

ផ្លែល្ពៅគឺជាប្រភពដ៏ល្អនៅក្នុងអាហារ ដោយសំបួរទៅដោយវីតាមីន A, B1, E, និង Beta Carotene ។ សារធាតុ beta-carotene គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មាន​នៅ​ក្នុង​បន្លែ​ពណ៌​ទឹកក្រូច ហើយ​រាងកាយ​នឹង​បំលែង​សារធាតុ​នេះ​ទៅ​ជា​វីតាមីន A។

៦ ផ្លែល្ហុង

ផ្លែល្ហុងជាប្រភេទផ្លែឈើដែលមានជាតិបំប៉នសុខភាពខ្ពស់ និង​ ជួយទប់ស្កាត់ជំងឺច្រើន។

ផ្លែល្ហុងសំបូរទៅដោយវីតាមីន A, B1, និង E។ផ្លែល្ហុងមានប្រសិទ្ធិភាពក្នុងការប្រឆាំងអុកស៊ីតកម្ម ៖ ល្ហុងអាចជួយកាត់បន្ថយ និង ព្យាបាលជំងឺច្រើនប្រភេទដែលកើតដោយសារប្រតិកម្មនានាក្នុងខ្លួនយើងរួមទាំង ជំងឺទឹកនោមផ្អែម ថ្លើម ស្ត្រេស៕

 

ប្រភព: myfooddata ដោយ: ជា បញ្ញា