ក្រសួងសុខាភិបាលប្រកាសឲ្យបិទ KTV និងរោងភាពយន្តទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅ

 
ក្រសួងសុខាភិបាលប្រកាសឲ្យបិទ KTV និងរោងភាពយន្តទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានស្នើរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអភិបាលរាជធានី-ខេត្តទាំងអស់ឱ្យបិទខារ៉ាអូខេ (KTV) និងរោងភាពយន្តទាំងអស់ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ពេលជំងឺកូវីដ១៩​ បានធូរស្រាលឡើងវិញ ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ១៩។ នេះបើយោងតាមលិខិតចេញពីក្រសួងសុខាភិបាលរសៀលថ្ងៃទី១៧ មីនា ២០២០នេះ។

សូមរម្លឹកផងដែរថា ការប្រកាសឱ្យបិទខារ៉ាអូខេ និងរោងភាពយន្តនេះ បានធ្វើឡើងបន្ទាប់ពីកម្ពុជា បានរកឃើញអ្នកឆ្លងថ្មីចំនួន១២នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សរុបកើនដល់ ២៤នាក់ហើយ៕

ដោយ៖ ចាប មិថុនា