ទំនើបមែន! ចិន ប្រើមួកវៃឆ្លាត ដែលអាចស្កេនកម្តៅខ្លួនរបស់មនុស្សពីចម្ងាយ ងាយស្រួលរកវីរុសកូរ៉ូណា COVID-19

ឥឡូវនេះក្រុមប៉ូលីស និងអង្គភាពដែលត្រួតពិនិត្យជំងឺរាតត្បាតនៅក្នុងប្រទេសចិនអាចធ្វើការស្កេនរកមើលអ្នកជំងឺកូរ៉ូណាបានយ៉ាងងាយស្រួលជាងមុន ដោយសារតែមានជំនួយពីមួកសុវត្ថិភាពវៃឆ្លាតថ្មីនេះ។

 
ទំនើបមែន! ចិន ប្រើមួកវៃឆ្លាត ដែលអាចស្កេនកម្តៅខ្លួនរបស់មនុស្សពីចម្ងាយ ងាយស្រួលរកវីរុសកូរ៉ូណា COVID-19
ចិន ប្រើមួកវៃឆ្លាត ដែលអាចស្កេនកម្តៅខ្លួនរបស់មនុស្សពីចម្ងាយ
ទំនើបមែន! ចិន ប្រើមួកវៃឆ្លាត ដែលអាចស្កេនកម្តៅខ្លួនរបស់មនុស្សពីចម្ងាយ ងាយស្រួលរកវីរុសកូរ៉ូណា COVID-19
ទំនើបមែន! ចិន ប្រើមួកវៃឆ្លាត ដែលអាចស្កេនកម្តៅខ្លួនរបស់មនុស្សពីចម្ងាយ ងាយស្រួលរកវីរុសកូរ៉ូណា COVID-19
ទំនើបមែន! ចិន ប្រើមួកវៃឆ្លាត ដែលអាចស្កេនកម្តៅខ្លួនរបស់មនុស្សពីចម្ងាយ ងាយស្រួលរកវីរុសកូរ៉ូណា COVID-19

 

ក្រុមហ៊ុនបច្ចេកវិទ្យា Shenzhen-based Kuang-Chi Technology បានបង្ហាញមួកប៉ូលីសវៃឆ្លាត ដែលអាចស្កេនកម្តៅខ្លួនមនុស្សបានភ្លាមៗ នៅក្នុងចំណោមហ្វូងមនុស្ស។ កាមេរ៉ាវាស់កម្តៅ (infrared camera) ត្រូវបានបំពាក់លើមួកសុវត្ថិភាព N901ដែលអនុញ្ញាតឲ្យអ្នកពាក់ អាចស្កេនកម្តៅ ខ្លួនមនុស្សពីចម្ងាយបានដល់ទៅ ៥ម៉ែត្រ។ មិនតែប៉ុណ្ណោះ ពួកគេក៏អាចស្កេនមើល QR Code និង ស្កេនផ្ទៃមុខបានថែមទៀតផង។

 

បន្ថែមពីនេះ មួកសុវត្ថិភាពវៃឆ្លាតខាងលើក៏បំពាក់មកនូវមុខងារ Wi-Fi, Bluetooth និង 5G ផងដែរ។ វាកំពុងត្រូវបានប្រើប្រាស់នៅក្នុងទីក្រុងសៀងហៃ និងទីក្រុងមួយចំនួនផ្សេងទៀតនៅក្នុងប្រទេសចិនរួចមកហើយ៕

ដោយ ៖ ជា បញ្ញា