[មានវីដេអូ] បាត់មុខរយ:ពេល ៣ឆ្នាំ កញ្ញា លី អ៊ីវ៉ាធីណា ចូលមកវិញលើកនេះលេងស្ទាយ នឹងបទចំរៀងឡើងកប់តែម្ដង

ពុកម៉ែបងប្អូនប្រហែលជានៅចាំបានហើយពីតារាចំរៀងស្រីកូនកាត់ចិនដែលអាចច្រៀងបទជាភាសាខ្មែរ និង ចិននបានយ៉ាងពិរោះ របស់ផលិតកម្ម Town Production គឺកញ្ញា លី អ៊ីវ៉ាធីណា។ បន្ទាប់ពីបាត់មុខពីសិល្បៈអស់រយៈពេល ៣ ឆ្នាំកន្លងមកនេះ។

 
[មានវីដេអូ] បាត់មុខរយ:ពេល ៣ឆ្នាំ កញ្ញា លី អ៊ីវ៉ាធីណា  ចូលមកវិញលើកនេះលេងស្ទាយ នឹងបទចំរៀងឡើងកប់តែម្ដង
[មានវីដេអូ] បាត់មុខរយ:ពេល ៣ឆ្នាំ កញ្ញា លី អ៊ីវ៉ាធីណា  ចូលមកវិញលើកនេះលេងស្ទាយ នឹងបទចំរៀងឡើងកប់តែម្ដង
[មានវីដេអូ] បាត់មុខរយ:ពេល ៣ឆ្នាំ កញ្ញា លី អ៊ីវ៉ាធីណា  ចូលមកវិញលើកនេះលេងស្ទាយ នឹងបទចំរៀងឡើងកប់តែម្ដង
[មានវីដេអូ] បាត់មុខរយ:ពេល ៣ឆ្នាំ កញ្ញា លី អ៊ីវ៉ាធីណា  ចូលមកវិញលើកនេះលេងស្ទាយ នឹងបទចំរៀងឡើងកប់តែម្ដង
[មានវីដេអូ] បាត់មុខរយ:ពេល ៣ឆ្នាំ កញ្ញា លី អ៊ីវ៉ាធីណា  ចូលមកវិញលើកនេះលេងស្ទាយ នឹងបទចំរៀងឡើងកប់តែម្ដង

ស្រាប់តែពេលថ្មីនេះម្ចាស់បទ ស្ដាយមិនបានថាស្នេហ៍ ពីកញ្ញា លី អ៊ីវ៉ាធីណា បានបង្ហាញខ្លួនស្របពេលដែលកំពុងថត MV បទថ្មីត្រៀមចេញនៅក្នុង ឱកាសអបអរថ្ងៃចូលឆ្នាំចិនរបស់ផលិតកម្ម Town Production ក្នុងឈុតសំលៀកបំពាក់ចិនពណ៍ក្រហមវាលខ្នងបង្ហាញរូបសាក់ ដែលជារូបនាគនៅខាងក្រោយខ្នងយ៉ាងធំគួរជាទីចាប់អារម្មណ៍ និងប្លែកភ្នែកពីសំណាក់មហាជន។

សូមជម្រាបថា កញ្ញា លីអ៊ីវ៉ាធីណា ត្រឡប់មកវិញលើកនេះ មានបទច្រៀងជាច្រើនទាំងបទចំរៀងចូលឆ្នាំប្រពៃណីចិន និងបទចំរៀងជាច្រើនទៀតត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខនេះដែលមានទាំងបទញាក់នឹងបទប្រពៃណី រួមជាមួយនឹងការផ្លាស់ប្ដូរ Style ថ្មីៗរបស់កញ្ញា នឹងមានការចាប់ដៃគូរច្រៀងជាមួយ DJ ថ្មីដែលត្រៀមចេញក្នុងពេលឆាប់ៗនេះ។ គួរបញ្ជាក់ថា កញ្ញា លី អ៊ីវ៉ាធីណា បានជ្រកក្រោមទ្រនំ ផលិតកម្ម Town Production អស់រយៈពេលជាង ១០ឆ្នាំមកហើយ ហើយក៏មានបទល្បីៗជាច្រើនផងដែរ មានដូចជាបទ ដឹងទេថាស្រីម្នាក់នេះរងចាំ ចូលចិត្តអោយអូនយំម្ល៉េះ ចាំសង្សារមកលេងស្រុក និងមានបទល្បីៗជាច្រើនទៀតផងដែរ។ ចង់ដឹងថានឹងមានអ្វីថ្មីប្លែកពីកញ្ញា លី អ៊ីវ៉ាធីណាសូមរងចាំទស្សនានៅក្នុងផលិតកម្ម Town Production ទាំងអស់គ្នា៕

សូមទស្សនាវីដេអូខាងក្រោម :

 

ប្រភព :  Ly Evathina 999