ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ប្រកាសចាប់ដៃគូជាមួយបុរីធំៗ និងអ្នកស្រលាញ់មុខរបរអប់រំ ក្នុងទិសដៅអភិវឌ្ឍ “ស្រុក១ សាលារៀន១” ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលពង្រីកវិសាលភាព និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា

“ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ប្រកាសចាប់ដៃគូជាមួយបុរីធំៗ និងអ្នកស្រលាញ់មុខរបរអប់រំ ក្នុងទិសដៅអភិវឌ្ឍ “ស្រុក១ សាលារៀន១” ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលពង្រីកវិសាលភាព និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើនប្រសើរឡើងបន្ថែមទៀត ប្រកបដោយភាពជឿនលឿន ភាពច្នៃប្រឌិត និងគុណភាពខ្ពស់ តាមរយៈការផ្តល់សិទ្ធិប្រើឈ្មោះដំណើរការសាលារៀន (School Franchise)”។ នេះជាការលើកឡើងរបស់ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ក្នុងពិធីចុះហត្ថលេខាវិនីយោគរួមគ្នាលើវិស័យអប់រំរវាង វេសឡាញ(WEG) និង ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (CIC) និងតាមរយៈការប្រកាសចេញពី Facebook Page របស់ឧកញ៉ា ប៉ិច បូឡែន កាលពីពេលថ្មីៗកន្លងមកនេះ។

 
ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ប្រកាសចាប់ដៃគូជាមួយបុរីធំៗ និងអ្នកស្រលាញ់មុខរបរអប់រំ ក្នុងទិសដៅអភិវឌ្ឍ “ស្រុក១ សាលារៀន១” ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលពង្រីកវិសាលភាព និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា

ឧកញ៉ាបានបញ្ជាក់ថា “ខ្ញុំនឹងជួយជ្រោមជ្រែង និងសហការអភិវឌ្ឍជាមួយម្ចាស់សាលារៀនឯកជនតាមស្រុក-ក្រុង-ខេត្តណាដែលមានបេះដូងជាអ្នកអប់រំពិតប្រាកដទាំង បច្ចេកទេស និងហិរញ្ញវត្ថុ” ។

ម្ចាស់គ្រឹះស្ថានអប់រំខាងលើបានបន្ថែមទៀតថា ក្រុមហ៊ុន​ វេសឡាញ អេឌ្យូខេសិន គ្រុប នឹងផ្តល់សិទ្ធិប្រើឈ្មោះដំណើរការសាលារៀន (School Franchise) រួមមាន ៖ ១.សាលារៀនវ៉េស្ទឡាញន៍ (តម្លៃសិក្សាពី ១០០០$- ២០០០$/ឆ្នាំ) ២.សាលារៀនណត្សឡាញន៍ (តម្លៃសិក្សាពី៧០០$-១០០០$/ឆ្នាំ) ៣.បណ្តាញ សាលារៀនថ្មីមួយ (តម្លៃសិក្សាពី៤០០$-៧០០$/ឆ្នាំ)។

សូមជម្រាបថាក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានបង្កើតឡើងក្នុងឆ្នាំ២០០៨។ ក្រុមហ៊ុនផ្តល់សេវាកម្មបណ្តុះបណ្តាល និងអប់រំស្តង់ដាជាតិនិងអន្តរជាតិលើ កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីភាសាអង់គ្លេស កម្មវិធីភាសាចិន និងកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី១ ដល់ទី១២។  រហូតមក ដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនមានសាលារៀនជាបុត្រសម័ន្ធដូចជា៖ សាលារៀនវ៉េស្ទឡាញន៍ ១០សាខា (រាជធានីភ្នំពេញមាន៩សាខា និងបាត់ដំបងមាន១សាខា) សាលារៀនណត្សឡាញន៍ ១សាខា សាលាអន្តរជាតិ អេបផលទ្រី ១សាខា សាលាអន្តរជាតិហ្វរ៉េសហៀល ១សាខា វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ១សាខា  និងសាលាភាសាអង់គ្លេសលីឌឺលែន​ ១សាខា និងមានសិស្សសរុបជាង ១ម៉ឺននាក់ និងបុគ្គលិកជាងមួយពាន់នាក់។

 

លើសពីនេះ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានសហការជាមួយក្រុមហ៊ុនបចេ្ចកវិទ្យាអប់រំក្នុងស្រុក និងក្រៅស្រុក ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងសាលារៀន (School Management System)  ប្រព័ន្ធគ្រប់គ្រងការសិក្សា (Learning Management System) និងកម្មវិធីអេបរបស់សាលារៀនតាមទូរសព្ទដៃ (Mobile School App) សម្រាប់គាំទ្រដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ និងពីចម្ងាយ។ ក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យារៀនអនឡាញ Sangapac, E-School Cambodia, TESDOPI និង WEG Education TV ដើម្បីសិស្សអាចសិក្សានិងស្រាវជ្រាវបាន ដោយខ្លួនឯងតាមរយៈវីដេអូមេរៀនបានគ្រប់ទីកន្លែង និងពេលវេលាសមស្របរបស់សិស្ស ព្រមទាំងសិស្សអាចធ្វើតេស្តសមត្ថភាពបានផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ សាលារៀនបានប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម Telegram, Facebook Messenger, និង Google Classroom ក្នុងគោលបំណងសម្រួល និងបង្កភាពងាយស្រួលក្នុងការទំនាក់ទំនងរវាងសាលារៀន និងអ្នកអាណាព្យាបាលសិស្ស។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបញ្ចូលកម្មវិធីសិក្សាមកពីក្រៅប្រទេសដូចជា៖ កម្មវិធី Leader In Me   ជាកម្មវិធីផ្តោតលើការអភិវឌ្ឍផ្នត់គំនិត និងទម្លាប់ដើម្បីក្លាយជាអ្នកដឹកនាំឆ្នើមក្នុងសតវត្សទី២១ តាមរយៈខ្លឹមសារមេរៀនទម្លាប់ល្អទាំង៧របស់បុគ្គលឆ្នើម ហើយកម្មវិធីនេះមានប្រភពមកពីសហរដ្ឋអាមេរិក។ កម្មវិធី MoneyTree ជាកម្មវិធីបណ្តុះបណ្តាល និងគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ដើម្បីអប់រំកុមារមានទម្លាប់ល្អក្នុងការប្រើប្រាស់លុយប្រកបដោយប្រសិទ្ធភាព និងការពារពីការរងឥទ្ធិពល ឬសម្ពាធពីមិត្តភ័ក្ត និងសង្គមដែលពួកគាត់នឹងត្រូវជួបប្រទះនាថ្ងៃអនាគត ហើយកម្មវិធីនេះនាំមកពីប្រទេសសិង្ហបុរី៕

join link Telegram https://t.me/cngtvcambodia