បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ខ្នាតធំមួយគ្រឿងនឹងមកដល់ខេត្តព្រះសីហនុនាដើមខែមេសាខាងមុខនេះ
បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ខ្នាតធំមួយគ្រឿងនឹងមកដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិននឹងមកដល់ខេត្តព្រះសីហនុនាដើមខែមេសាខាងមុខនេះ ហើយភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញមកកាន់ប្រទេសកម្ពុជាផងដែរ ដើម្បីជួយសម្រួលដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុក្នុងការតំឡើង រៀបចំ និងបណ្ដុះបណ្ដាលជូនដល់បុគ្គលិកពាក់ព័ន្ធ។ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ សំណាកតេស្តរកវីរុសរបស់ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តមួយចំនួនដែលនៅក្បែរនោះនឹងត្រូវបានបញ្ជូនមកកាន់ទីនោះ នឹងអាចជួយដល់ភាគីកម្ពុជាក្នុងការបង្កើនល្បឿនតេស្តរកជំងឺវីរុស ជួយសន្សំថវិកាទប់ស្កាត់នឹងជំងឺវីរុស ហើយកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ-១៩អាចអនុវត្តកាន់តែល្អប្រសើរ៕
ប្រភព: ស្ថានទូតចិនប្រចាំនៅកម្ពុជា