ឯកឧត្ដម ថោង ខុន និងឯកអគ្គរាជទូតជប៉ុន មិកាមិ ម៉ាសាហ៊ីរ៉ូ បានរួមគ្នាកាន់បិណ្ឌទី១១ នៅវត្តស្វាយជីអោក ស្រុកបារាយណ៍

(កំពង់ធំ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានរួមគ្នាកាន់បិណ្ឌវេន ទី១១ នៅវត្តស្វាយជីអោក ស្ថិតក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

 
ឯកឧត្ដម ថោង ខុន និងឯកអគ្គរាជទូតជប៉ុន មិកាមិ ម៉ាសាហ៊ីរ៉ូ បានរួមគ្នាកាន់បិណ្ឌទី១១ នៅវត្តស្វាយជីអោក ស្រុកបារាយណ៍
ឯកឧត្ដម ថោង ខុន និងឯកអគ្គរាជទូតជប៉ុន មិកាមិ ម៉ាសាហ៊ីរ៉ូ បានរួមគ្នាកាន់បិណ្ឌទី១១ នៅវត្តស្វាយជីអោក ស្រុកបារាយណ៍
ឯកឧត្ដម ថោង ខុន និងឯកអគ្គរាជទូតជប៉ុន មិកាមិ ម៉ាសាហ៊ីរ៉ូ បានរួមគ្នាកាន់បិណ្ឌទី១១ នៅវត្តស្វាយជីអោក ស្រុកបារាយណ៍

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងលោកឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ ព្រមទាំងមន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បានរួមគ្នាធ្វើកិច្ចនមស្សការបង្សុកូល ព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសម្ល នំចំណីជាច្រើនមុខវេរប្រគេនជូនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លាអានិសង្សជូនទៅដល់វិញ្ញាញក្ខន្ធបុព្វការីជនមានមាតាបិតា ជីដូនជីតាញាតិការទាំងប្រាំពីរសន្តាន។

នាឱកាសដ៏វិសេសវិសាលនេះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន និងលោកឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ក៏បានបួងសួង និងឧទ្ទិសនូវមហាកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរសអ្នកស្នេហាជាតិ និងវីរយុទ្ធជន-យុទ្ធនារី ដែលបានបូជាជីវិតលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងទឹកដីកម្ពុជានាពេលកន្លងមក សូមឱ្យបុណ្យកុសលដែលបានធ្វើក្នុងថ្ងៃបុណ្យកាន់បិណ្ឌវេនទី១១នេះ បានដល់អ្នកទាំងអស់គ្រប់ៗគ្នា។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា នេះជាលើកទី១ហើយ ដែលឯកអគ្គរាជទូតជប៉ុន និងសហការីបានចូលរួមកាន់បិណ្ឌនៅវត្តស្វាយជីអោក ស្រុកបារាយណ៍ ជាមួយប្រជាពុទ្ធបរិស័ទខ្មែរ។

សូមជម្រាបថា ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ព្រមទាំងមន្ត្រីរាជការ និងក្រុមការងារបានប្រគេនទេយ្យទានមួយចំនួនធំដល់ព្រះសង្ឃ និងបានចូលរួមជាបច្ច័យកសាងចំនួន ៦លាន២សែនរៀល ចំណែកឯលោកឯកអគ្គរាជទូតជប៉ុន មិកាមិ ម៉ាសាហ៊ីរ៉ូ ចូលរួមជាបច្ច័យកសាងចំនួន ៣០០ដុល្លារ។

ក្រោយបញ្ចប់ពិធីកាន់បិណ្ឌ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ ក៏បានអញ្ចើញទស្សនកិច្ចសាលាបណ្តុះបណ្តាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍ផងដែរ៕

 

 

 

ប្រភព: ក្រសួងទេសចរណ៍