CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep. 31 ប្រធានបទ៖ ជំងឺទឹកដក់នៅក្នុងពងស្វាស

១ តើជំងឺទឹកដក់នៅក្នុងពងស្វាសគឺជាអ្វី? ជំងឺទឹកដក់នៅក្នុងពងស្វាសគឺជាការដក់នៅជុំវិញពងស្វាសតែម្ដង ឬដក់ដោយគ្មានមូលហេតុក៏មាន ដែលបណ្តាលឲ្យរីកធំឡើង ។ជំងឺដក់ទឹកក្នុងថង់ពងស្វាសច្រើនតែមិនមានការឈឺចាប់ ឬគ្រោះថ្នាក់អ្វីទេ ។

 
CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep. 31 ប្រធានបទ៖ ជំងឺទឹកដក់នៅក្នុងពងស្វាស

២ តើមានមូលហេតុអ្វីដែលបង្កឲ្យមានបញ្ហានេះ?
មូលហេតុដែលបង្កគឺមានច្រើនរួមមាន៖
-  ទឹកដក់ដោយសារតែជ្រាបមកពីពោះវៀន ឬស្រោមពោះ
-  ដោយសារមានដុំដុះនៅក្នុងពងស្វាស
-  ការរលាកនៅពងស្វាស ការរលាកនៅតំបន់បង្ហូនោម
-  មានការស្ទះនៅបំពង់បង្ហូររុំារៃយូរ
៣ តើមានរោគសញ្ញាអ្វីខ្លះ?
ចំពោះរោគសញ្ញាមានដូចជា៖
-  បើមានទឹកដក់ច្រើនគឺមានការរីកធំ
-  បើមានទឹកដក់បន្តិចបន្តួចគឺមិនសូវមានឃើញនៅរោគសញ្ញានោះទេ។
គួរកត់សំគាល់បើសិនជាអ្នកមានបញ្ហាហើមថង់ពងស្វាស សូមទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យដើម្បីធ្វើការព្យាបាល ឬប្រឹក្សាយោបល់។
សូមជម្រាបថាជំងឺទឹកដក់ក្នុងថង់ពងស្វាសមិនប៉ះពាល់ដល់អាយុជីវិតទេ តែគ្រាន់តែធ្វើឲ្យរំខានដល់ការរស់នៅ មានការឈឺចាប់ និងប៉ះពាល់ដល់ជីវិតផ្លូវភេទ៕

សូមទស្សនាវីដេអូខាងក្រោម៖