[វីដេអូ] Ep. 131 ប្រធានបទ៖ ជំងឺសរសៃបាតភ្នែក( ទារកកើតមិនគ្រប់ខែ )

ជំងឺសរសៃបាតភ្នែក គឺជាជំងឺដែលកើតឡើងនៅលើកូនង៉ែត អាយុក្រោម ៣២សប្តាហ៍ មានទម្ងន់ក្រោយពេលកើតតូចជាង ១៥០០ក្រាម និងការដាក់អ៊ុកស៊ីសែនលើសពី ១សប្តាហ៍ នៅពេលនោះធ្វើអោយក្មេងមានផលប៉ះពាល់ទៅលើបាតភ្នែកឈានដល់របើកបាតភ្នែក អាចបណ្តាលជាពិការភាពបាន ដូច្នេះទើបគេហៅឈ្មោះថា ជាជំងឺបាតភ្នែក ទារកកើតមិនគ្រប់ខែ ។

 
[វីដេអូ] Ep. 131 ប្រធានបទ៖ ជំងឺសរសៃបាតភ្នែក( ទារកកើតមិនគ្រប់ខែ )

រោគសញ្ញា

ជាទូទៅជំងឺនេះ មិនមានចេញជារោគសញ្ញាគួរអោយកត់សម្គាល់នោះទេ  អញ្ជឹងហើយទាមទារអោយឪពុកម្តាយ អាណាព្យាបាលដែលមានកូន កើតមិនគ្រប់ខែគួរយកកូនមកពិនិត្យភ្នែកនៅពេលកូនកើតបាន ៤សប្តាហ៍ ឬ ៦សប្តាហ៍ក្រោយកើត ដើម្បីឆែករកមើលថាមានបញ្ហាជំងឺបាតភ្នែកទារកកើតមិនគ្រប់ខែដែរឬទេ?

កត្តាប្រឈម

កត្តាប្រឈមចំពោះទារកកើតមិនគ្រប់ខែអាចមានជំងឺបាតភ្នែក ហើយក៏អាចកើតទៅលើគភ៌ដែលមានអាយុចំណាស់ដែលបណ្តាលមកពីជំងឺទូទៅគាត់ខ្សោយដែលចាប់ចូលមានដូចជា បញ្ហាខ្សោយសួត បញ្ហាបេះដូង បញ្ហាឆ្លងរោគផ្សេងៗ ជាដើម។

សូមបញ្ជាក់ជំងឺសរសៃបាតភ្នែក មិនមែនជាជំងឺតំណរពូជនោះទេ ភាគច្រើនកើតចំពោះតែទារកកើតមិនគ្រប់ខែតែប៉ុណ្ណោះ ហើយក៏មិនមានការឆ្លងពីក្មេងម្នាក់ទៅម្នាក់ទៀតនោះដែរ។

​រោគវិនិច្ឆ័យ

ការធ្វើរោគវិនិច្ឆ័យ គឺទាមទារអោយឪពុកម្តាយយកកូនដែលគាត់កើតមិនគ្រប់ខែមកជួបគ្រូពេទ្យជំនាញ ផ្នែកខាងបាតភ្នែក នៅអាយុ ៤អាទិត្យឬក៏ ៦អាទិត្យក្រោយកើតជាចាំបាច់ ដើម្បីរកមើលថាទារកមានបញ្ហាសរសៃបាតភ្នែកដែរឬទេ ដើម្បីព្យាបាលអោយទាន់ពេលវេលា​ ជៀសវាងការពិការភ្នែក និង​កាត់បន្ថយការចំណាយ៕

សូមទស្សនាវីដេអូខាងក្រោម៖