[វីដេអូ] Ep.156 ប្រធានបទ៖ ជំងឺរលាកពោះវៀនធំ
ជំងឺរលាកពោះវៀនធំគឺមានមូលហេតុដែលអាចជាបញ្ហារលាកពោះវៀនកើតឡើងដោយសារតែជំងឺ Inflammatory Disease បានន័យថារលាកពោះវៀនដោយឡើងជាតិរលាក។ បញ្ហាមួយទៀតជំងឺរលាកពោះវៀនបង្កឡើងដោយសារមេរោគមានដូចជាបាតេរី ឆ្លងវីរុសមួយចំនួន និងឆ្លងប៉ារ៉ាស៊ីត។ល។
សូមជម្រាបថា មេរោគនេះអាចមានគ្រោះថ្នាក់ដល់ជីវិតទៀតផង ប្រសិនបើព្យាបាលមិនបានទាន់ពេលវេលា។ ចំពោះអ្នកប្រើប្រាស់ថ្នាំសាស្ត្រច្រើនក៏អាចធ្វើឲ្យពោះវៀនកើតមេរោគផ្សិត។
រោគសញ្ញា៖
- តឹងពោះ
- ឈឺពោះ
- ហើមពោះ
- រាករ៉ាំរ៉ៃ
- មានឈាម ។
ការធ្វើរោគវិនិច្ឆ័យ៖
- ពិគ្រោះ និង ពិនិត្យអ្នកជំងឺឲ្យបានច្បាស់លាស់
- សួរនាំប្រវត្តិជំងឺ
- របៀបរបបក្នុងការរស់នៅ
- របៀបរបបនៃការបរិភោគ
- ប្រវត្តិជំងឺក្នុងគ្រួសារ
- ធ្វើតេស្តឈាម
- អ្នកជំងឺមានវិបត្តិក្នុងការបន្ទោបង់ដែរឬទេ
- ថតឆ្លុះមើលពោះវៀន (X-Ray , អេកូ , Endoscopy , Scan) ។
ជាចុងក្រោយទាក់ទងជាមួយបញ្ហារលាកពោះវៀន គឺខុសពីគ្រុនពោះវៀន។ដូច្នេះសូមត្រួតពិនិត្យប្រឹក្សាជាមួយគ្រូ គ្រូពេទ្យជំនាញឲ្យបានច្បាស់លាស់ ជៀសវៀងទិញថ្នាំលេបដោយមិនមានវេជ្ជបញ្ជា។ បន្ថែមពីនេះសូមធ្វើការត្រូតពិនិត្យសុខភាពយ៉ាងហោច១ឆ្នាំម្តង៕
សូមទស្សនាវីដេអូ ៖