[វីដេអូ] Ep.173 ប្រធានបទ៖ គុណវិបត្តិនៃការប្រើប្រាស់ឱសថ
ជាទូទៅ ឱសថត្រូវបានគេផលិតឡើងដើម្បីធ្វើការព្យាបាលរោគ បង្ការ ដែលទទួលស្គាល់ពីខាងក្រសួងសុខាភិបាលសម្រាប់ចេញឱ្យប្រើប្រាស់។
ឱសថប្រើប្រាស់ឡើងសមស្របទៅតាមនឹងប្រភេទជំងឺ ពេលខ្លះប្រសិនបើជំងឺនោះស្ថិតនៅកម្រិតស្រាលអ្នកមិនចាំបាច់លេបថ្នាំផ្តេសផ្តាសក៏បាន ពីព្រោះអាចនឹងមានមេរោគតិចតួចសម្ងំនៅក្នុងខ្លួនបណ្តោះអាសន្នហើយក៏ស្លាប់ដោយខ្លួនវាវិញ។
ថ្នាំមានច្រើនមុខ ច្រើនប្រភេទណាស់ ទៅតាមការផ្សំ ឬតម្រូវប្រភេទនៃជំងឺ ដើម្បីធ្វើវិសោធនកម្មអ្វីមួយ ប៉ុន្តែយើងអាចបែងវាជា ៣ ប្រភេទតាមរយៈការផលិត៖
១. ពាក់កណ្តាលសំយោគ(ប្រតិកម្មសារធាតុគីមី និងធម្មជាតិ)
២. គីមីសុទ្ធសាធ(ប្រើប្រាស់តែប្រតិកម្មគីមី)
៣. ធម្មជាតិសុទ្ធ(ប្រើប្រាស់តែរបស់ធម្មជាតិ ដែលមានរុក្ខជាតិជាដើម)។
ថ្នាំត្រូវបានបែងចែកជា ៣ ប្រភេទដូចជា៖
១. ការចាក់ថ្នាំបញ្ចូល
២. ការលាប ឬប៉ាតពីស្បែក
៣. ការលេបបញ្ចូល។
ពិតប្រាកដណាស់ ការផលិតថ្នាំដែលគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល(គ្មានអាជ្ញាប័ណ្ណ)ខុសច្បាប់ ឬបទបច្ចេកទេស បទពិសោធត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈនោះទេ វានឹងអាចធ្វើឱ្យអ្នកប្រើប្រាស់មានហានិភ័យខ្ពស់ និងអាចរងគ្រោះថ្នាក់ដល់ស្លាប់។ បន្ថែមលើសពីនេះ ប្រសិនអ្នកជំងឺប្រើប្រាស់ថ្នាំលើសកម្រិតធ្វើឱ្យប៉ះពាល់ទៅដល់ ថ្លើម(ក្រិនថ្លើម) ដោយសារមិនអាចបម្លែងជាតិថ្នាំចេញមកក្រៅឱ្យទាន់ពេលវេលា។
មួយវិញទៀតក៏អាចធ្វើឱ្យប៉ះពាល់ទៅដល់តម្រងនោម ដោយធ្វើឱ្យវិវឌ្ឍន៍ទៅជា ការខ្សោយតម្រងនោម ឬអាចឱ្យអ្នកជំងឺតម្រូវលាងឈាម និងផ្សាំតម្រងនោមជាដើម។
ដើម្បីប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវ គ្មានហានិភ័យ គប្បីអនុវត្តនូវវិធានការដូចខាងក្រោម៖
១. ប្រឹក្សាយោបល់នឹងគ្រូពេទ្យ(វេជ្ជបញ្ជា)
២. អនុវត្តតាមវេជ្ជបញ្ជាទាំងអស់
៣. សូមកុំលេបថ្នាំជឿតៗតាមគ្នា
៤. ប្រសិនហូបថ្នាំទៅ បានធូរស្បើយ ប៉ុន្តែមិនទាន់អស់ សូមកុំទាន់ផ្អាកលេប ព្រោះមេរោគខ្លះ(ក្នុងករណីមិនទាន់ស្លាប់មេរោគអស់)អាចនឹងវិវឌ្ឍន៍ខ្លួន ឬស៊ាំនឹងថ្នាំដែលប្រើប្រាស់បាន ដែលអាចបង្កទៅជាជំងឺបានដដែល៕
សូមទស្សនាវីដេអូខាងក្រោមបន្ថែម៖