ប្រធានបទ ៖ លេចឮព័ត៌មានថា Meta នឹងចេញ AI Chatbots របស់ខ្លូននៅខែក្រោយនេះ
ក្រុមហ៊ុន Meta ដែលពីមុនយើងចូលចិត្តហៅថាក្រុមហ៊ុន Facebook គ្រោងនឹងដាក់ឲ្យដំណើរការ AI chatbots របស់ខ្លួននៅខែកញ្ញា ដែលស្រដៀងនឹង ChatGPT, Bard និង Bing Chat ដែរ។ នេះបើយោងតាមរបាយការណ៍របស់ Financial Times ដែលដកស្រង់ចេញពីប្រភពខាងក្នុងក្រុមហ៊ុន។

របាយការណ៍នេះបានបន្ថែមទៀតថា Meta's AI chatbots នឹងនាំមកនូវបុគ្គលិកលក្ខណៈផ្សេងៗគ្នា ដោយមួយក្នុងចំណោមពួកនោះគឺ Abraham Lincoln ដែលជា AI ងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមនុស្ស ក្នុងការស្វែងរក ចង់ដឹងពីអ្វីមួយ និងមានលក្ខណ:ពិសេសក្នុងការប្រើប្រាស់ជំនួសការងាររបស់មនុស្ស ។
ឧទាហរណ៍ chatbots មួយក្នុងចំណោម chatbots ដែលកំពុងត្រូវបានសាកល្បង នឹងជួយអ្នកប្រើប្រាស់ជាមួយនឹងការសួរនៅសំណួរជាច្រើនទាក់ទងនឹងការធ្វើដំណើរ។
សូមជម្រាបថា ត្រឹមមួយរំពេចសោះមកទល់ពេលនេះអ្នកប្រើប្រាស់បណ្តាញសង្គម Facebook, Instagram និង WhatsApp មានចំនួនប្រហែល 4លាននាក់នៅទូទាំងពិភពលោក៕
ប្រភព ៖ Slash Gear អត្ថបទ ៖ កា