នៅព្រឹកនេះកម្ពុជា! ករណីឆ្លងកូវីដ-១៩ថ្មី ០១ករណី
កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ០១ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៨៨នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២០ថា កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ០១ករណី ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៨៨នាក់ ក្នុងនោះមានស្រ្តី ៥៩នាក់ និងបុរស ២២៩នាក់។
ករណីវិជ្ជមានកូវីដ-១៩ថ្មី ០១ករណីកើតទៅលើស្រ្តីជនជាតិបារាំ អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរមកពីប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២០។
សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០៥នាក់។
គួរម្លឹកផងដែរថា អ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៨៨នាក់ ក្នុងនោះមានស្រ្តី ៥៩នាក់ និងបុរស ២២៩នាក់៕
ប្រភព: ក្រសួងសុខាភិបាល