Coutinho នឹងមិនបានចូលលេងប្រកួតបន្ទាប់ប៉ះ Juventus នោះទេ
BBC Sport៖ ខ្សែបម្រើឆ្នើមមួយរូបរបស់ក្លឹបយក្ស Barcelona កីឡាករ Philippe Coutinho នឹងខកខានការប្រកួតបន្ទាប់ក្នុងពានរង្វាន់ Uefa Champions League ដែលនឹងត្រូវតទល់ជាមួយក្រុម Juventus នោះទេ ដោយសារតែរូបគេបានរងរបួសសរសៃពួរដៃខាងឆ្វេង។

ក្លឹប Barcelona បានឲ្យដឹងទៀតថា គេមិនទាន់ដឹងច្បាស់ថា Coutinho នឹងអវត្តមានយូរប៉ុណ្ណាទេ
វាអាស្រ័យទៅលើការព្យាបាលរបួសរបស់គេ និងរងចាំឲ្យជាសះស្បើយ។
សូមរម្លឹកផងដែរថា កីឡាករវ័យ២៨ឆ្នាំ សញ្ជាតិប្រេស៊ីលរូបនេះ បានចូលលេងពេញ៩០នាទី ក្នុងការប្រកួត El Clasico កាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ រវាង Barcelona និង Real Madrid ក្នុងលទ្ធផល បរាជ័យក្រោមថ្វីជើងក្លឹបយក្សស 3 ទល់នឹង 1 ៕
សូមទស្សនាវីដេអូ៖
ប្រភព៖ BBC Sport, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ