រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីអនុក្រឹត្យទាក់ទងនឹងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI)

កិច្ចប្រជុំអន្តរក្រសួងបន្តស្តីពីអនុក្រឹត្យទាក់ទងនឹងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) បានពិនិត្យពិភាក្សា និងសម្រេចលើជំពូកទី៤ស្តីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការស្នើសុំនាវា ចូលចេញ ដោយបានលុបឯកសារតម្រូវដែលមិនពាក់ព័ន្ធ និងអនុសញ្ញាស្តីពីការសម្រួលការធ្វើនាវាចរណ៍លើផ្លូវសមុទ្រអន្តរជាតិ។

 
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីអនុក្រឹត្យទាក់ទងនឹងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI)

ថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីអនុក្រឹត្យទាក់ទងនឹងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ(Port EDI) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ម៉ក់ ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកផ្លូវសមុទ្រ និងកំពង់ផែ តំណាងអគ្គនាយកដ្ឋានរដ្ឋបាល និងហរិញ្ញវត្ថុ ប្រធាននាយកដ្ឋាននាវាជំនួញសមុទ្រក្រសួង និងមន្ត្រីពាក់ព័ន្ធ តំណាងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាល តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងតំណាង កំពងផែស្វយ័តភ្នំពេញ។

ជាលទ្ធផល អង្គប្រជុំបានពិនិត្យពិភាក្សា និងសម្រេចលើជំពូកទី៤ ស្តីពីលក្ខខណ្ឌ បែបបទ និងនីតិវិធី នៃការស្នើសុំនាវាចូលចេញ ត្រង់ផ្នែកទី២ស្តីពីទម្រង់ពាក្យស្នើសុំបែបបទនាវាចូលចេញ ដោយបានលុបឯកសារតម្រូវដែលមិនពាក់ព័ន្ធ និងអនុសញ្ញាស្តីពីការសម្រួលការធ្វើនាវាចរណ៍លើផ្លូវសមុទ្រអន្តរជាតិ (FAL Convention)៕

សូមចុច join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន