កំពូលសាកលវិទ្យាល័យទាំង១០ ដែលល្អជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២០
QS Top Universities៖ យោងតាមការដាក់ចំណាត់ថ្នាក់ដោយក្រុមហ៊ុនអង់គ្លេសមួយខាងផ្នែកវិភាគ ស្ថាប័នឧត្តមសិក្សានៅជុំវិញពិភពលោកដ៏ល្បីល្បាញមានឈ្មោះថា Quacquarelli Symonds បានបង្ហាញឲ្យឃើញពីសកលវិទ្យាល័យ ដែលមានគុណភាពខ្ពស់បំផុត។ ទាំងនេះជាចំណាត់ថ្នាក់ទាំង១០ នៃកំពូលសាកលវិទ្យាល័យនៅជុំវិញពិភពលោកក្នុងឆ្នាំ២០២០៖
១០- សាកលវិទ្យាល័យ ឈីកាហ្គោ (University of Chicago)
ថ្វីត្បិតតែធ្លាក់ចុះមួយចំណាត់ថ្នាក់ពីឆ្នាំ២០១៩ក៏ពិតមែន ប៉ុន្តែសាកលវិទ្យាល័យនេះនៅតែមានឈ្មោះក្នុងបញ្ជីចំណាត់ថ្នាក់ទី១០ដដែល។
៩- មហាវិទ្យាល័យ អីមភៀរៀល ទីក្រុងឡុងដ៏ (Imperial College London)
ជាមហាវិទ្យាល័យដ៏អស្ចារ្យមួយនៅក្នុងទីក្រុងឡុងដ៏ ដែលផ្តោតសំខាន់លើផ្នែក វិទ្យាសាស្ត្រ វិស្វកម្ម វេជ្ជសាស្ត្រ និងអាជីវកម្ម។
៨- សាកលវិទ្យាល័យទីក្រុងឡុងដ៏ (University College London)
កើនឡើង២ចំណាត់ថ្នាក់នៅឆ្នាំនេះ ដោយបច្ចុប្បន្នក្លាយជាវិទ្យាស្ថានអប់រំក្នុងទីក្រុងឡុងដ៏ ដែលបានពិន្ទុខ្ពស់បំផុតសម្រាប់កេរ្ត៏ឈ្មោះសាស្ត្រាចារ្យ។
៧- សាកលវិទ្យាល័យខេមប្រ៊ីដជ៏ (University of Cambridge)
ជាសាកលវិទ្យាល័យស្រាវជ្រាវដ៏ធំមួយនៅក្នុងទីក្រុងខេមប្រ៊ីដជ៏នៃចក្រភពអង់គ្លេស។
៦- វិទ្យាស្ថានបច្ចេកវិទ្យាសហព័ន្ធស្វីស ETH Zurich (Swiss Federal Institute of Technology)
វិទ្យាស្ថាននៃប្រទេសស្វីសមួយ ដែលកំពុងបន្តឈរនៅចំណាត់ខ្ពស់ក្នុងទ្វីបអឺរ៉ុបជាមួយនឹងពិន្ទុល្អបំផុតរបស់ខ្លួន។
៥- វិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វ័រញ៉ា (California Institute of Technology) (Caltech)
ជាវិទ្យាស្ថានស្រាវជ្រាវខាងផ្នែកបច្ចេកវិទ្យាប្រចាំនៅទីក្រុងផាសាដេណា (Pasadena) នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
៤- សាកលវិទ្យាល័យ Oxford
ជាសាកលវិទ្យាល័យដែលមានវ័យចំណាស់ជាងគេលើពិភពលោកបន្ទាប់ពីសាកលវិទ្យាល័យ Bologna ហើយនៅតែបន្តចំណាត់ថ្នាក់ខ្ពស់ជាងគេបំផុតនៃចក្រភពអង់គ្លេស។
៣- សាកលវិទ្យាល័យ Harvard
មានទីតាំងស្ថិតក្នុងទីក្រុងខេមប្រីដជ៏ រដ្ឋម៉ាសាឈូសេត នៃសហរដ្ឋអាមេរិក សាកលវិទ្យាល័យ នេះល្បីសុះសាយជុំវិញពិភពលោក។
២- សាកលវិទ្យាល័យ ស្តេនហ្វដ (Stanford University)
ស្ថិតនៅក្បែរតំបន់ភាគខាងត្បូងនៃទីក្រុង San Francisco នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក រកបានពិន្ទុខ្ពស់ ដែលមានសាស្ត្រាចារ្យកំពូលជាច្រើនរូប។
១- វិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត (Massachusetts Institute of Technology)
គឺជាវិទ្យាស្ថានប្រចាំរដ្ឋម៉ាសាឈូសេតនៃសហរដ្ឋអាមេរិក ដែលទទួលបានចំណាត់ថ្នាក់លេខ១ ឈរនៅលំដាប់កំពូលនៅពេលបច្ចុប្បន្ន៕
ប្រភព៖ QS Top Universities, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ