[Covid-19] កម្ពុជា! មានករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ០២នាក់ ខណ:មានករណីជាសះស្បើយចំនួន ០១នាក់

នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ០២នាក់ ខណ:មានករណីជាសះស្បើយចំនួន ០១នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបចំនួន ៤៥៧នាក់បើធៀបនឹងអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ៤៧៦នាក់។

 
[Covid-19] កម្ពុជា! មានករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ០២នាក់ ខណ:មានករណីជាសះស្បើយចំនួន ០១នាក់
[Covid-19] កម្ពុជា! មានករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ០២នាក់ ខណ:មានករណីជាសះស្បើយចំនួន ០១នាក់
[Covid-19] កម្ពុជា! មានករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ០២នាក់ ខណ:មានករណីជាសះស្បើយចំនួន ០១នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ ២០២១ថា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មី ចំនួន ០២នាក់ ខណ:មានករណីអ្នកជាសះស្បើយចំនួន ០១នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបមានចំនួន ៤៥៧នាក់បើធៀបនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ៤៧៦នាក់

ស្របពេលនេះអ្នកកំពុងសម្រាកព្យាបាលនៅ៖

+មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានចំនួន ១១នាក់

+មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន មានចំនួន ០៣នាក់

+មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ មានចំនួន ០១នាក់

+មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង​ មានចំនួន ០នាក់

+មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ មានចំនួន ០នាក់

+មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០២នាក់

+មណ្ឌលសុខភាពចាក់អង្រែ មានចំនួន ០២នាក់

សូមជម្រាបថា ករណីអ្នកជាសះស្បើយកូវីដ-១៩ថ្មីមានចំនួន ០២នាក់ គឺជាពលករធ្វើដំណើរមកពីប្រទេសថៃ ។

គួររម្លឹកថា អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ១៩នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវី-១៩សរុប មានចំនួន ៤៧៦ករណី ខណ:មានអ្នកជំងឺ ៤៥៧នាក់បានជាសះស្បើយ៕

សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ​ ៖

 

 

ប្រភព: ក្រសួងសុខាភិបាល