[វីដេអូ] # Ep.80 រោគសញ្ញាដែលបង្ហាញថារាងកាយរបស់អ្នកខ្វះជាតិដែក

ជាតិដែកគឺជាធាតុផ្សំដ៏សំខាន់នៃអេម៉ូក្លូប៊ីន ដែលជាប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហមផ្ទុកអុកស៊ីហ្សែន ហើយដឹកជញ្ជូនពីសួតទៅពាសពេញរាងកាយ។ ប្រសិនបើរាងកាយរបស់អ្នកមិនមានជាតិដែកគ្រប់គ្រាន់ទេ គឺមិនអាចផលិតកោសិកាឈាមក្រហមដែលផ្ទុកអុកស៊ីហ្សែនគ្រប់គ្រាន់នោះទេ។ កង្វះជាតិដែកអាចបណ្តាលឱ្យរាងកាយមានភាពស្លេកស្លាំង ព្រមទាំងប្រឈមនឹងហានិភ័យមួយចំនួន លើរាងកាយមានដូចជា ៖

 
[វីដេអូ] # Ep.80 រោគសញ្ញាដែលបង្ហាញថារាងកាយរបស់អ្នកខ្វះជាតិដែក
[វីដេអូ] # Ep.80 រោគសញ្ញាដែលបង្ហាញថារាងកាយរបស់អ្នកខ្វះជាតិដែក
[វីដេអូ] # Ep.80 រោគសញ្ញាដែលបង្ហាញថារាងកាយរបស់អ្នកខ្វះជាតិដែក
[វីដេអូ] # Ep.80 រោគសញ្ញាដែលបង្ហាញថារាងកាយរបស់អ្នកខ្វះជាតិដែក
[វីដេអូ] # Ep.80 រោគសញ្ញាដែលបង្ហាញថារាងកាយរបស់អ្នកខ្វះជាតិដែក
[វីដេអូ] # Ep.80 រោគសញ្ញាដែលបង្ហាញថារាងកាយរបស់អ្នកខ្វះជាតិដែក
[វីដេអូ] # Ep.80 រោគសញ្ញាដែលបង្ហាញថារាងកាយរបស់អ្នកខ្វះជាតិដែក
[វីដេអូ] # Ep.80 រោគសញ្ញាដែលបង្ហាញថារាងកាយរបស់អ្នកខ្វះជាតិដែក

១​ អស់កម្លាំង និងហត់នឿយខ្លាំង

កង្វះជាតិដែក នាំឲ្យដំណើរការដឹកនាំអុកស៊ីហ្សែនក្នុងរាងកាយមានការរាំងស្ទះ ដែលជាហេតុធ្វើឲ្យកម្រិតថាមពលក្នុងខ្លួនថយចុះ។ អ្នកដែលខ្វះជាតិដែកក្នុងឈាមច្រើនតែមានអារម្មណ៍ខ្សោយ និងមិនអាចផ្តោតអារម្មណ៍បានល្អ។

២ ងាយនឹងឆ្លងមេរោគ

កោសិកាឈាមក្រហមជួយដឹកជញ្ជូនអុកស៊ីហ្សែនទៅកាន់លំពែង ដែលជាកន្លែងមួយដែលអាចកម្ចាត់មេរោគបាន។ កោសិកាឈាមក្រហមក៏បញ្ជូនអុកស៊ីហ្សែនទៅកូនកណ្តុរ ដែលជាទីប្រឆាំងនឹងកោសិកាឈាមសផងដែរ។

នៅពេលដែលកង្វះជាតិដែក កោសិកាឈាមក៏មិនបានផលិតដែរ ដោយសារ មិនទទួលបានអុកស៊ីហ្សែនគ្រប់គ្រាន់ ទើបធ្វើឱ្យងាយនឹងឆ្លងមេរោគ។

៣ ស្លេកស្លាំង

នៅពេលដែលកោសិកាឈាមក្រហមមានជាតិដែកទាប ធ្វើឲ្យស្បែកប្រែព័ណ៌ស្លេកស្លាំង និងតំបន់ត្របកភ្នែកខាងក្រោមរបស់អ្នកស្រាលជាងធម្មតា ។ សញ្ញាទាំងនេះអាចងាយរកឃើញចំពោះអ្នកដែកកង្វះជាតិដែក។

៤ ហើមអណ្ដាត

ការកង្វះជាតិដែកអាចលេចចេញនូវសញ្ញាលើអណ្ដាត ដូចជា ពណ៌អណ្ដាលផ្លាស់ប្ដូរព័ណ៌ រួមទាំងការឈឺ ឬហើមជាដើម។ ការប្រេះនៅចំហៀងមាត់ក៏អាចជាមូលហេតុនៃការខ្វះជាតិដែកផងដែរ។

៥ ស្ពឹកស្រពន់ជើង

រោគសញ្ញានៃកង្វះជាតិដែកក៏អាចលេចឡើងនៅលើជើងផងដែរ។ ជាធម្មតាតែងមានអារម្មណ៍ហត់នឿយ និងឧស្សាហ៍មានអាការៈស្ពឹកស្រពន់ជើងជាញឹកញាប់។

៦​ ជ្រុះសក់

នៅពេលដែលឫសសក់មិនទទួលបានអុកស៊ីហ្សែនគ្រប់គ្រាន់ សក់លែងលូតលាស់ ហើយបន្តជ្រុះខុសពីធម្មតា​ ប៉ុន្តែបើអ្នកសម្គាល់ឃើញថាសក់របស់អ្នកជ្រុះច្រើនពេក ហើយវាមិនដុះមកវិញ នោះវាអាចជាសញ្ញានៃកង្វះជាតិដែក។

ជារួមប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ អ្នកគួរគប្បីទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីមូលហេតុនៃកង្វះជាតិដែក៕