មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ក្រើនរំលឹកសារជាថ្មី ចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះ គឺចាំបាច់ត្រូវតែចាក់វ៉ាក់សំាងបង្ការកូវីដ១៩ឱ្យបានគ្រប់ដូស
MC៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ក្រើនរំលឹកសារជាថ្មី ចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹក ដោះ គឺចាំបាច់ត្រូវតែចាក់វ៉ាក់សំាងបង្កាកូវីដ១៩ដូសមូលដ្ឋាន ដូសជំរុញ ឬដូសទី៤ ធ្វើយ៉ាងម៉េចឱ្យតែមានគម្លាតនៃការចាក់ពីដូសទី២ មកដូសទី ៣ឱ្យមានរយៈពេល៤ខែឡើងទៅ ឱ្យបានទាន់ពេលវេលា តាមការ កំណត់របស់ក្រុមគ្រូព្រទ្យ ដើម្បីទទួលបានភាពសុំា និងការពារពីការចម្លងជំងឺកូវីដ ១៩ពិសេសពពួកបំប្លែងថ្មី។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិកាក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានឱ្យដឹងថា កន្លងទៅក្រសួងសុខាភិបាលធ្លាប់បានបញ្ជាក់រួចមកហើយ ចំពោះស្រ្តីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះ គឺចាំបាច់ណាស់ក្នុងការទៅទទួលបាន ការវ៉ាក់សំាងបង្កាកូវីដ១៩ ឱ្យបានគ្រប់ចំនួន តាមការ កំណត់របស់ក្រុមគ្រូពេទ្យ ដោយមានគម្លាតពីដូសនីមួយៗមានរយៈពេលពី៤ខែឡើងទៅ ។
លោកជំទាវបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា គឺមានការគិតគូរខ្ពស់ និងប្រុងប្រយ័ត្នបំផុតទៅលើសុខភាពរបស់ប្រជាពលរដ្ឋ ដោយមិនចេះតែយកប្រភេទវ៉ាក់សាំងណាមួយ ដែលគ្មានការទទួលស្គាល់ត្រឹមត្រូវមកចាក់ជូនប្រជាពលរដ្ឋនោះទេ។
លោកជំទាវបន្តថា វ៉ាក់សាំងកូវីដ១៩ គឺជាវ៉ាក់ សាំងដែលមានផលប្រយោជ ន៍សម្រាប់ជួយសង្គ្រោះអាយុ ជីវិតរបស់មនុស្ស ហើយវ៉ាក់ សាំងដែលបានប្រើប្រាស់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា គឺវ៉ាក់សាំងទាំងអស់នោះ គឺជាវ៉ាក់សាំងដែលស្ថិតនៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក។
ដូចនេះ លោកជំទាវអំពាវនាវដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះ សូមអញ្ជើញ ទៅចាក់វ៉ាក់សំាងឱ្យបានត្រឹមត្រូវតាមការបរិច្ឆេទរបស់ក្រុមគ្រូពេទ្យ ដើម្បីបង្កើនភាពសុំាក្នុងសហគមន៍ កាត់បន្ថយពីការឆ្លងពីជំងឺកូវីដ ១៩ ពិសេសពពួកបំប្លែងថ្មីអូមីក្រុង ដែលកំពុងឆ្លងចូល ក្នុងសហគមន៍៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងព័ត៌មាន