[វីដេអូ] #Ep.129 ប្រធានបទ៖ ទម្លាប់ល្អៗសម្រាប់ប្រុសៗគ្នាយើងគួរដឹង
ដើម្បីបានសុខភាពល្អ កាត់បន្ថយស្រ្តេស ប្រុសៗគ្នាយើងគួរអនុវត្តនៅទម្លាប់ល្អៗទាំងនេះដើម្បីឲ្យមានរាងកាយរឹងមាំ និងមានភាពទាក់ទាញ។ ដូចនេះយើងសូមចែករំលែកនូវទម្លាប់ល្អៗសាមញ្ញប៉ុន្តែអាចជួយបានមានដូចជា៖
1. ញ៉ាំបន្លែផ្លែឈើឱ្យបានច្រើន
បន្លែផ្លែឈើ មានសារៈសំខាន់ណាស់នៅក្នុងកាយដើម្បីឲ្យមានសុខភាពល្អ និងកម្លាំងខ្លាំងក្លាប្រឆាំងនឹងជំងឺផ្សេងៗ ។ អត្ថប្រយោជន៍ដែលអ្នកទទួលបានពីការញុំាបន្លែផ្លែឈើទាំងនោះគឹផ្តល់នូវសារធាតុចិញ្ចឹមផ្សេងៗជាច្រើនមានដូចជា វិតាមី A C D និង K ជាដើម។
2. ធ្វើលំហាត់ប្រាណទៀងទាត់
លំហាត់ប្រាណ ជួយទៅដល់សុខភាព ជួយឲ្យរាងកាយរឹងមាំ ជួយឲ្យរាងកាយមានចលនា សម្រួលសរសៃកាត់បន្ថយការរលាកសន្លាក់ ឈឺចាប់សាច់ដុំ ជាតិខ្លាញ់ចេញពីក្នុងខ្លួន ជំងឺទឹកនោមផ្អែម និងជំងឺបេះដូងជាដើម។
3. ទម្លាប់ក្រោបពីព្រឹក
ប្រសិនបើអ្នកមានទម្លាប់ក្រោបពីព្រឹកគឺធ្វើឲ្យរាងកាយរឹងមាំ អាចបំពេញការងារមានប្រសិទ្ធភាព។ ការចំណាយពេលពីរ-បីនាទីដើម្បីធ្វើសមាធិដកដង្ហើមក៏ជួយឲ្យអារម្មណ៍ស្រស់ស្រាយបំបាត់កង្វល់បានផងដែរ។
4. ធ្វើសមាធិ
ការធ្វើសមាធិធ្វើឲ្យចិត្តស្ងប់ អារម្មណ៍មូលបំបាត់ទុកកង្វល់ កាត់បន្ថយស្ត្រេស ធ្វើអោយប្រសើរឡើងនូវសុខភាពបេះដូង ជួយទប់ស្កាត់ជំងឺធ្លាក់ទឹកចិត្ត ជូយដល់ការគេង និងកាត់បន្ថយការឈឺចាប់រ៉ាំរ៉ៃ។បន្ថែមពីនេះការហាត់យូហ្គានាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពផ្លូវចិត្ត កាត់បន្ថយភាពតានតឹងនិងធ្វើឲ្យរាងកាយស្រស់ថ្លាថែមទៀតផង។
5. គេងឲ្យបានគ្រប់គ្រាន់
ជារឿយៗយើងមិនមានទំនោរក្នុងការស្តាប់នូវអ្វីដែលរាងកាយរបស់យើងចង់បាននោះទេ ហើយគ្រាន់តែបន្តធ្វើរឿងដដែលៗទាំងថ្ងៃទាំងយប់។
ប្រសិនបើអ្នកមានអារម្មណ៍អស់កម្លាំង ឬមានអារម្មណ៍ថារាងកាយរបស់អ្នកត្រូវការសម្រាក សូមសម្រាកអោយបានគ្រប់គ្រាន់។ការគេងឲ្យបានគ្រប់គ្រាន់ ៧ទៅ៨ ម៉ោងគឺមានសារ:សំខាន់ណាស់សំរាប់ឲ្យខួរក្បាលចងចាំបានល្អ ជួយទៅដល់សុខភាព ទន្ទឹមនឹងនោះកាលណាអ្នកគេច្រើនពេកក៏បង្កផលប៉ះពាល់យ៉ាងច្រើនទៅដល់សុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តផងដែរ។
6. ញ៉ាំសាច់ក្រហមតិច
ការញ៉ាំសាច់ក្រហមច្រើនពេក មិនល្អសម្រាប់សុខភាពនោះទេ។ ជាពិសេសការញុំាសាច់ច្រើនធ្វើឲ្យប៉ះពាល់ដល់បេះដូង ធ្វើឲ្យឆាប់ឡើងទម្ងន់ និងមានបញ្ហាដល់ពោះវៀន។ ជាពិសេសអាហារកែច្នៃ គឺមិនល្អសំរាប់សុខភាពនោះទេ ព្រោះអាហារទាំងនោះក៏អាចមានផ្ទុកសារធាតុបង្កឲ្យមានជំងឺមហារីក ជាពិសេសមហារីកពោះវៀនធំ។
សូមទស្សនាវីដេអូខាងក្រោម៖