[វីដេអូ] # Ep.67 អត្ថប្រយោជន៍ ៦យ៉ាងនៃការទទួលទានគ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិគឺជាផ្នែកមួយនៃរបបអាហាររបស់មនុស្សដើម្បីទទួលទានជាប្រចាំជាយូរណាស់មកហើយ។ ការទទួលគ្រាប់ធញ្ញជាតិជាប្រចាំផ្តល់អត្ថប្រយោជន៍ជាច្រើនទៅដល់សុខភាពរួមទាំងជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឹលើសឈាម។
ដូចនេះយើងសូមចែករំលែកនូវអត្ថប្រយោជន៍ជាច្រើនរបស់គ្រាប់ធញ្ញជាតិមានដូចជា
១ សម្បូរសារធាតុចិញ្ចឹម និងជាតិសរសៃ
គ្រាប់ធញ្ញជាតិផ្តល់នូវសមាសធាតុរុក្ខជាតិជាច្រើនប្រភេទដែលដើរតួរនាទីយ៉ាងសំខាន់ផ្តល់នូវសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនរួមមាន ជាតិសរសៃ វីតាមីន សារធាតុរ៉ែ ប្រូតេអ៊ីន សារធាតុប្រឆាំងអុកស៊ីតកម្ម។
២ កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
អត្ថប្រយោជន៍សុខភាពរបស់គ្រាប់ធញ្ញជាតិ គឺជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ដែលជាមូលហេតុចម្បងនៃការស្លាប់ទូទាំងពិភពលោក។ការសិក្សាបានរកឃើញថាការទទួលទានគ្រាប់ធញ្ញជាតិចំនួន 28 ក្រាមជារៀងរាល់ថ្ងៃអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបាន 22%។
៣ កាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល
គ្រាប់ធញ្ញជាតិជាផ្នែកមួយនៃរបបអាហារដែលផ្តល់សុខភាពបេះដូង ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។នៅក្នុងការវិភាគលើការសិក្សាចំនួន 6 ទៅលើមនុស្សជិត 250,000 នាក់ ចំពោះអ្នកដែលញ៉ាំគ្រាប់ធញ្ញជាតិច្រើនបំផុតមានហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល 14% ទាបជាងអ្នកដែលញ៉ាំតិចបំផុត។
៤ កាត់បន្ថយការធាត់
គ្រាប់ធញ្ញជាតិសម្បូរជាតិសរសៃអាចជួយបំពេញ និងការពារការញ៉ាំច្រើនពេក។បន្ថែមពីនេះក៏មានការស្រាវជ្រាវជាច្រើនបានបង្ហាញថា គ្រាប់ធញ្ញជាតិជួយក្នុងការគ្រប់គ្រងនិងកាត់បន្ថយការឡើងទំងន់។
៥ កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2
ជាតិសរសៃ និងម៉ាញេស្យូមគឺជាសារធាតុចិញ្ចឹមដ៏សំខាន់ដែលបានមករបស់គ្រាប់ធញ្ញជាតិ។ចំពោះការទទួលទានគ្រាប់ធញ្ញជាតិយ៉ាងតិច 2 ដងជារៀងរាល់ថ្ងៃ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២។លើសពីនេះទៅទៀត ការសិក្សាបានរកឃើញថា គ្រាប់ធញ្ញជាតិជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម និងធ្វើអោយប្រសើរឡើងនូវការប្រែប្រួលអាំងស៊ុយលីន។
៦ ជួយដល់ការរំលាយអាហារ
ជាតិសរសៃនៅក្នុងគ្រាប់ធញ្ញជាតិជួយដល់ការរំលាយអាហារតាមវិធីផ្សេងៗ។ ជាតិសរសៃជួយកាត់ បន្ថយការទល់លាមក។ លើសពីនេះគ្រាប់ធញ្ញជាតិជួយចិញ្ចឹមបាក់តេរីល្អៗក្នុងពោះវៀនដែលមានប្រយោជន៍សំរាប់ប្រព័ន្ធរំលាយអាហារផងដែរ៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព៖ healthline