[វីដេអូ] #Ep.121 ប្រធានបទ៖ រាកធម្មតា និងរាកមូលរបស់កូនអ្នកម្តាយគួរយល់ដឹង

ដើម្បីមើលថែរក្សាកូនៗឲ្យមានសុខភាពល្អអ្នកម្ដាយគ្រប់រូបគួរចេះសង្កេតអំពីអាការះរាករបស់កូនៗថារាកធម្មតា ឬរាកមូល ។រាគក៏អាចនាំឲ្យមានការខ្សោះជាតិទឹកផងដែរ ដែលអាចបង្កគ្រោះថ្នាក់ដល់កូនតូចរបស់អ្នក។ដូចនេះយើងខ្ញុំសូមលើកយកអំពីអាការះរាកធម្មតា និងរាកមូលយកមកចែករំលែកទុកជាចំណេះដឹង។ ជាពិសេសអ្នកម្ដាយគ្រប់រូបដែលមានកូនតូចត្រូវយល់ដឹងពីបញ្ហានេះមានដូចជា

 
[វីដេអូ] #Ep.121 ប្រធានបទ៖ រាកធម្មតា និងរាកមូលរបស់កូនអ្នកម្តាយគួរយល់ដឹង

១. រាកធម្មតា
+ រាកដោយសារពួកវីរុស
+ មិនសូវមានគ្រោះថ្នាក់
+ រាកគ្មានឈាម ឬសំបោរ
+ មិនក្ដៅខ្លួន
+ យ៉ាងយូរ ៣ ទៅ ៧ថ្ងែ
+ មិនរលាកគូទ


២. រាកមូល
+ រាកដោយសារការឆ្លងមេរោគបាក់តេរី ។ជាធម្មតាបណ្តាលឱ្យរាគ និងក្អួតក្នុងរយៈពេលពីរបីម៉ោងពីមួយថ្ងៃទៅពីរថ្ងៃបន្ទាប់ពីទទួលទានអាហារដែលមានមេរោគ។
+ លាមកក្ដៅ
+ រាកមានឈាម ឬសំបោរ
+ កំដៅក្ដៅចាប់ពី ៣៩ ទៅ ៤០ អង្សារសេ
+ ឈឺចន្លោះចាប់ពី ៧ថ្ងៃឡើងទៅ
+ រលាកគូទ
បន្ថែមពីនេះក៏មានរោគសញ្ញាផ្សេងទៀតរួមមានគ្រុនក្តៅ ឈឺពោះ បាត់បង់ចំណង់អាហារ ខ្សោះជាតិទឹក និងក្អួតជាដើម។      
  ប្រសិនបើសង្ស័យ ឬមិនច្បាស់អំពីអាការៈដូចដែលបានរៀបរាប់ខាងលើ អ្នកម្តាយត្រូវនាំកូនមកមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា៕

សូមទស្សនាវីដេអូខាងក្រោម៖​