CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.16 ជំងឺរលាកបំពង់កលើកុមារ
១. តើអ្វីទៅជាជំងឺរលាកបំពង់កលើកុមារ?
ជំងឺរលាកបំពង់កនៅលើកុមារ គឺជារលាកមានន័យថាបំពង់កឡើងក្រហម ឈឺក ហើយបង្កឡើងទៅដោយមេរោគ ភាគច្រើនពពួកវីរុសតែម្ដង។
២. តើជំងឺរលាកបំពង់កបណ្តាលមកពីមូលហេតុអ្វី?
មូលហេតុនៃការរលាកបំពង់ក ភាគច្រើនបង្កឡើងដោយពពួកវីរុសប្រហែល ៧០%ហើយនិងផ្សេងទៀតបណ្តាលមកពីពពួកបាក់តេរី ពពួកផ្សិត។ម្យ៉ាងទៀតផ្សែងបារីក៏បណ្តាលឲ្យមានការរលាកបំពង់កនៅលើកុមារផងដែរ។
៣. តើកុមារប្រភេទណាដែលងាយប្រឈមនឹងការរលាកបំពង់ក?
ភាគច្រើនកុមារដែលមានអាយុ៦ឆ្នាំងាយឆ្លងជាងគេ។
៤. តើរោគសញ្ញារលាកបំពង់មានដូចម្ដេចខ្លះ?
រោគសញ្ញានៃការរលាកបំពង់ករួមមាន៖
- ហើមនៅបំពង់ក
- លេបទឹកមាត់ទៅមានការឈឺ
- ស្អកក
- ក្ដៅខ្លួន
- ក្រដាស
- ឈឺក្បាល
- ឈឺត្រជៀក
- ចង់ក្អួត។
៥. ជំងឺរលាកបំពង់កបើសិនមិនបានព្យាបាលត្រឹមត្រូវតើមានផលប៉ះពាល់ធ្ងន់ធ្ងរដែរឬទេ?
ប្រសិនបើព្យាបាលមិនបានត្រឹមត្រូវឬព្យាបាលយឺតយ៉ាវ គឺអាចមានបញ្ហាពីព្រោះក្ដៅខ្លួន ប្រកាច់ធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះបេះដូងខ្សោយដែលធ្វើឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ។
៦. តើការរលាកបំពង់កមានផលវិបាកដែរឬទេ?
ចំពោះផលវិបាកគឺអាស្រ័យលើការរលាកខ្លាំងឬអត់ បើរលាកកាន់តែខ្លាំងផលវិបាកកាន់តែខ្លាំងពីព្រោះការរលាកបំពង់កធ្វើឲ្យឈឺកខ្លាំងអាចឲ្យក្មេងឈឺក ញុំាមិនបាន ធ្វើឲ្យខ្វះជាតិទឹក ពិបាកដកដង្ហើមអាចក្ដៅខ្លួនខ្លាំងរហូតដល់ប្រកាច់ផងដែរ៕
សូមទស្សនាវីដេអូខាងក្រោ៖